ប្រធានាធិបតីឡាវ អបអរសាទរ លោក ពូទីន ក្នុងការជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីជាថ្មីម្តងទៀត

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_4823

IMG_4822

អន្តរជាតិ៖ លោក ថងលូន ស៊ីសូលីត ប្រធានាធិបតីឡាវបានផ្ញើសារអបអរសាទរលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការជាប់ឆ្នោតឡើងវិញជាប្រធានាធិបតីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ លោក ថងលូន បានអបអរសាទរចំពោះលោក ពូទីន ចំពោះជ័យជម្នះដ៏លើសលប់របស់លោកក្នុងការបោះឆ្នោត និងឱកាសក្នុងការធ្វើជាប្រធានសហព័ន្ធរុស្ស៊ីមួយអាណត្តិទៀត។ លោក ថងលូន បាននិយាយថា "លទ្ធផលនៃការបោះឆ្នោតបានឆ្លុះបញ្ចាំងយ៉ាងខ្លាំងពីការជឿជាក់ និងទំនុកចិត្តរបស់ប្រជាជនរុស្ស៊ីចំពោះសមត្ថភាព និងភាពឆ្លាតវៃនៃការដឹកនាំរបស់លោក (ពូទីន)"។ លោក ថងលូន ក៏សង្ឃឹមថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីពូទីន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រ ការយោគយល់គ្នា ការជឿទុកចិត្តគ្នា ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ៕

Comments

Related posts