ក្នុងខែមករា ការបញ្ជាទិញគ្រឿងម៉ាស៊ីនស្នូលរបស់ជប៉ុនធ្លាក់ចុះ ១,៧%

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a8-209

a9-198

អន្តរជាតិ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ការបញ្ជាទិញគ្រឿងម៉ាស៊ីនស្នូលរបស់ប្រទេសជប៉ុនក្នុងខែមករាបានធ្លាក់ចុះ ១,៧ ភាគរយបើធៀបនឹងខែមុន ដោយបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលពីរខែ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យខុទ្ទកាល័យ បានឱ្យដឹងថា ការបញ្ជាទិញពីវិស័យឯកជនដោយមិនរាប់បញ្ចូលទំនិញសម្រាប់កប៉ាល់ និងឧបករណ៍ថាមពល ដែលត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធជាសូចនាករឈានមុខគេនៃការចំណាយមូលធនសាជីវកម្មបានឈានដល់ ៨២៣,៨ ពាន់លានយ៉េន (៥,៥ ពាន់លានដុល្លារអាមេរិក)។ ទិន្នន័យបានបង្ហាញថា ការបញ្ជាទិញពីក្រុមហ៊ុនផលិតបានធ្លាក់ចុះ ១៣,២ ភាគរយដល់ ៣៦២,៣ ពាន់លានយ៉េន ខណៈការបញ្ជាទិញតាមវិស័យសេវាកម្មបានកើនឡើង ៦,៥ ភាគរយ។ ការិយាល័យខុទ្ទកាល័យបានទម្លាក់ការវាយតម្លៃជាមូលដ្ឋានរបស់ខ្លួនលើការបញ្ជាទិញគ្រឿងម៉ាស៊ីនជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ ដោយប្តូរទៅ "បង្ហាញពីភាពទន់ខ្សោយមួយចំនួន" ពី "ការជាប់គាំង" ៕ (១ យ៉េនរបស់ជប៉ុនស្មើនឹង ០,០០៦៧ ដុល្លារអាមេរិក)

Comments

Related posts