សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ រៀបចំមហាសន្និបាតប្រចាំឆ្នាំបង្ហាញពីសមិទ្ធផលក្នុងឆ្នាំ២០២៣ និងលើក ទិសដៅ ឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

a-216

a5-236

a1-238

a2-240

a3-247

a4-243

ព្រះវិហារ៖ សហភាពសហគមន៍កសិកម្មព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានរៀប ចំមហាសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីសមិទ្ធផលសម្រេច ក្នុងឆ្នាំ២០២៣ ពិសេសការប្រមូលធាតុចូលសំខាន់ៗដែលបានមកពីមហាសន្និបាត ដើម្បីយក មកកែលម្អ និងរៀបចំផែនការសកម្មភាពការងារសម្រាប់អនុវត្តនៅឆ្នាំ២០២៤ ។បន្ថែមពីនេះ ក៏ជាការពង្រឹងទំនាក់ទំនង និងភាពជាដៃគូរវាងសហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធ រួមមាន ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាល។

សន្និបាតនាពេលនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រះវិហារ ក្រោមវត្តមាន លោក នួន ដេ ប្រធានក្រុមប្រឹក្សាភិបាលសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ  លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ព្រមទាំងមានការចូលរួមពី តំណាងអង្គការអភិវឌ្ឍន៍ វិស័យឯកជនជាដៃគូ អាជីវកម្ម និងតំណាងសហគមន៍កសកម្មចំនួន២៥ ដែលជាសមាជិកសហភាពជាច្រើនរូបទៀត។

ប្រធានសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ លោក នួន ដេ បានឱ្យដឹងថា សហភាពសហគមន៍ព្រះវិហារមានជ័យ ត្រូវបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នៅអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងខែកក្កដា ឆ្នាំ២០១៦។ មកដល់បច្ចុប្បន្នសហភាព មានសហគមន៍កសិកម្ម ជាសមាជិកសរុបចំនួន ២៥សហគមន៍ ដែលមានសមាជិកជាអ្នកផលិតចំនួន ៥,៤០៣គ្រួសារ។ លោកបន្ដថា គំនិតផ្តួចផ្តើមដំបូង នៃការបង្កើតសហភាពនេះឡើង ក្នុងគោលបំណង ជំរុញ និងគាំទ្រការផលិតស្រូវសរីរាង្គ ជួយពង្រឹង និងពង្រីកទីផ្សារកសិផលរបស់ប្រជាកសិករ ព្រម ទាំងការទទួលបាននូវវិញ្ញាបនបត្រស្រូវសរីរាង្គ ស្របតាមស្ដង់ដាររបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ដើម្បីលក់ឱ្យក្រុមហ៊ុនអ្នកនាំចេញក្នុងតម្លៃខ្ពស់សមរម្យ។ ទន្ទឹមនេះ លោកថាជាលទ្ធផល រៀងរាល់ឆ្នាំកសិផលសរីរាង្គ ក្នុងរង្វង់ ១ម៉ឺនតោន ត្រូវបានគាំទ្រឱ្យមាន ទីផ្សារសមរម្យ តាមរយៈការផលិត និងធានាគុណភាពសរីរាង្គអឺរ៉ុប និងអាមេរិក។

ក្នុងឱកាសនោះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ពឹង ទ្រីដា បានថ្លែងអំណរគុណដល់ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានធ្វើជាដៃគូ និងបាន គាំទ្រដល់សហភាព និងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហភាពសហគមន៍ កសិកម្មព្រះវិហារមានជ័យ ដែលសម្រេចបាននូវលទ្ធផលល្អ ធ្វើឱ្យសហគមន៍ទទួលបានការ រីកចម្រើន។ ជាមួយគ្នានេះ លោកក៏បានផ្ដាំផ្ញើ ភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អប្រសើរ ធ្វើយ៉ាងណាសម្រេច ឱ្យបាននូវផែនការអាជីវកម្មរបស់ខ្លួនឱ្យរឹងមាំ សម្ដៅធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍសហគមន៍ កសិកម្ម បង្កើនប្រាក់ចំណូលកសិករ រួមចំណែកលើកកម្ពស់វិស័យកសិកម្ម ទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ៕

Comments

Related posts