របបសឹកមីយ៉ាន់ម៉ា ប្រារព្ធព្យុហយាត្រាយោធាប្រចាំឆ្នាំនៅថ្ងៃពុធនេះ ស្របពេលកំពុងបន្តប្រយុទ្ធជាមួយចលនាតស៊ូប្រដាប់អាវុធ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_5587-1

IMG_5589

IMG_5588-1

អន្តរជាតិ៖ នៅថ្ងៃពុធនេះរបបសឹកនៃប្រទេសមីយ៉ាន់ម៉ា នឹងប្រារព្ធព្យុហយាត្រាប្រចាំឆ្នាំរបស់ខ្លួន នាឱកាសទិវាកងកម្លាំងប្រដាប់អាវុធ ដើម្បីជាការបង្ហាញសាច់ដុំមួយស្របពេលកំពុងពិបាកគ្រប់គ្រងចលនាតស៊ូប្រដាប់អាវុធ ដែលជាច្រើនខែមកនេះបានដណ្តើមកាន់កាប់ទឹកដីមួយផ្នែកធំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ យោធាមីយ៉ាន់ម៉ាបានទទួលរងការបាត់បង់ធំៗជាបន្តបន្ទាប់ ចាប់តាំងតែសម្ព័ន្ធភាពនៃចលនាប្រដាប់អាវុធជនជាតិភាគតិចបានរួមផ្តុំកម្លាំងគ្នាបើកយុទ្ធនាការវាយលុកទ្រង់ទ្រាយធំនៅផ្នែកជាច្រើននៃផ្ទៃប្រទេស កាលពីខែតុលា ឆ្នាំ២០២៣មក។ ក្នុងសប្តាហ៍នេះលោក Min Aung Hlaing មេដឹកនាំរបបយោធាបានទទួលស្គាល់ថា វាប្រហែលជាមិនអាចទៅរួចឡើយក្នុងការរៀបចំការបោះឆ្នោតនៅទូទាំងប្រទេសដោយសារតែអស្ថិរភាព។ បើតាមក្រុមអ្នកជំនាញគឺរយៈពេល ៣ឆ្នាំ ក្រោយធ្វើរដ្ឋប្រហារដណ្តើមអំណាចរបបសឹកមីយ៉ាន់ម៉ាកំពុងប្រឈម
មុខការគំរាមកំហែងដ៏ធំបំផុតមួយ។ នៅថ្ងៃពុធនេះយោធាមីយ៉ាន់ម៉ា នឹងបង្ហាញក្បួនកងទ័ពព្រមទាំងបរិក្ខារយោធាផ្សេងៗ ក្នុងការធ្វើព្យុហយាត្រាទិវាកងកម្លាំងប្រដាប់អាវុធ ដែលជាខួបនៃការចាប់ផ្តើមចលនាតស៊ូប្រឆាំងការត្រួតត្រារបស់ចក្រពត្តិជប៉ុន អំឡុងសម័យសង្រ្គាមលោកលើកទី២។ យ៉ាងណាមិញខុសពីឆ្នាំមុនៗព្យុហយាត្រាឆ្នាំនេះនឹងប្រារព្ធឡើងចាប់ពីម៉ោង ៥:១៥ នាទីល្ងាចដោយសារតែអាកាសធាតុក្តៅ៕

Comments

Related posts