សម្តេចធិបតី ស្នើឱ្យថ្នាក់ជាតិត្រូវរៀបចំមន្រ្ដីឱ្យត្រូវ ដើម្បីឆ្លើយតបការបំពេញការងារនីមួយៗ
វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា
ភ្នំពេញ៖កាឆរថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាកម្ពុជា ក្នុងឱកាសអញ្ជើញ ជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ សម្រាប់ ឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃ ទី ៤ ខែមេសា ឆ្នាំ២០២៤នេះ ។
តាមរបាយការណ៍បានបង្ហាញថា ក្រសួងមុខងារសាធារណៈមានបេសកកម្ម និងភារកិច្ចដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យ មុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។
ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ មានភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិ កា រ ដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជ រដ្ឋាភិបាល ហៅកាត់ថា គ.វ.រ.។
Comments