ខេត្តស្វាយរៀងរៀបចំសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្តស្ដីពីការអនុវត្តក្របខណ្ឌអនុវត្តការជំរុញថែទាំសុខភាពបឋម

វិទ្យុជាតិកម្ពុជា៖ លោកវណ្ណៈ
ស្វាយរៀង ៖ កាលពីថ្ងៃទី 4ខែមេសា ឆ្នាំ 2024កន្លងទៅថ្មីៗនេះរដ្ឋបាលខេត្តសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងបានរៀបចំធ្វើសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្តស្ដីពីការអនុវត្តក្របខណ្ឌអនុវត្តការជំរុញសុខភាពបឋមនៅកម្ពុជាដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋទូទៅ ក្រោមអធិបតីភាពលោក តូច ប៉ូលីវ៉ាអភិបាលរងខេត្ត។
លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ពីវឌ្ឍនភាពការងាររបស់មន្ទីរសុខាភិបាលខេត្តក្នុងរយៈពេលកន្លងមកដោយបានបញ្ជាក់ពីការយកចិត្តទុកដាក់- សុខាភិបាលក្នុងខេត្តដែលជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យផ្សេងៗទៀតនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី មួយ នីតិកាលទី៧នៃរដ្ឋសភា។
លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានបញ្ជាក់ថាបច្ចុប្បន្ននេះមន្ទីរសុខាភិបាលខេត្តស្វាយរៀងមានការិយាល័យចំណុះឱ្យមន្ទីរចំនួន 4 មន្ទីរពេទ្យបង្អែកចំនួន1ការិយាល័យប្រតិបត្តិចំនួន 4មន្ទីរពេទ្យបង្អែកស្រុកចំនួន 5 មណ្ឌលសុខភាពចំនួន48 និងប៉ុស្តិ៍សុខភាពចំនួន2 និងមានមន្ត្រីក្របខណ្ឌសុខាភិបាលចំនួន 920នាក់ស្រី 472 នាក់ ។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ត្រីក្រុមការងារជំនាញមន្ទីរពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានចូលរួមខិតខំបម្រើសេវាសុខភាព ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងខេត្តស្វាយរៀង។
លោកអភិបាលរងខេត្តបានសំណូមពរដល់សិក្ខាសាលាទាំងមូលបន្តចូលរួមផ្សព្វផ្សាយអំពីបញ្ហាសុខភាព ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទូលំទូលាយទាំងក្នុងការចុះជួបផ្ទាល់ក៏ដូចជាការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផងដែរ។  ខិតខំផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺសង្គ្រោះបឋមការផ្ដល់ឱសថសម្រាប់ព្យាបាលដល់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ បន្តចូលរួមសកម្មភាពយុទ្ធនាការនានាការផ្សេងៗតាមការចាំបាច់របស់ក្រុមការងារអនុវត្តក្របខណ្ឌអនុវត្តការជំរុញបង្កើតការថែទាំសុខភាពបឋមនិងរដ្ឋបាលខេត្តបង្កើតកិច្ចសហប្រតិបត្តិការជាមួយវិស័យផ្សេងៗនិងរកប្រភពធនធានជាដើម  ការិយាល័យស្រុកប្រតិបត្តិត្រូវរៀបចំរចនាសម្ព័ន្ធសេវាថែទាំសុខភាពបឋមដោយផ្ដល់និងផ្ដល់ការគាំទ្រផ្នែក កបច្ចេកទេសនិងគ្រប់គ្រងការចាំបាច់នៅមូលដ្ឋានសុខភាពជួលមុខ៕

photo_2024-04-04_08-38-32photo_2024-04-05_15-05-37

photo_2024-04-05_15-05-43

photo_2024-04-05_15-05-47

photo_2024-04-05_15-05-53

Comments

Related posts