ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានក្នុងការរៀបចំបង្កើតទូរទស្សន៍សភាឌីជីថល

វិទ្យុជាតិកម្ពុជា៖

គណៈកម្មការទី៥ នៃរដ្ឋសភាបានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រសួងព័ត៌មាន លើការដាក់ចេញនូវទូរទស្សន៍សភាឌីជីថល (Digital TV) ដើម្បីជំរុញយន្តការផ្សព្វផ្សាយអំពីសកម្មភាពរបស់អ្នកតំណាងរាស្ត្រ ក្នុងការបំពេញមុខងារទាំងបីរបស់ខ្លួន គឺ មុខងារនីតិកម្ម មុខងារជាតំណាង និងមុខងារតាមដានការអនុវត្តច្បាប់ ព្រមជាមួយនឹងកិច្ចការការទូតសភាជូនសាធារណជនឱ្យបានជ្រួតជ្រាបកាន់តែទូលំទូលាយ ។ កិច្ចប្រជុំពិភាក្សានេះធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅសាលសន្នីសីទបាយ័ន នៃវិមានរដ្ឋសភា ។

ក្នុងកិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបទេស សហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាននៃរដ្ឋសភា ឯកឧត្តម ហួត ឃាងវេង និង ឯកឧត្តម សំបូរ វណ្ណារិទ្ធ រដ្ឋលេខាធិការ តំណាងក្រសួងព័ត៌មាន ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មការទី៥ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា រួមនឹងមន្ត្រីជំនាញនៃក្រសួងព័ត៌មាន។

 

ក្នុងឱកាសនោះ ឯកឧត្ដម សួស យ៉ារ៉ា បានលើកឡើងថានៅក្នុងបរិវត្តន៍កម្មឌីជីថល ដែលស្ថិតក្នុងមុំទី៥ នៃគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ ឯកឧត្ដមបន្ថែមថា ទន្ទឹមគ្នានេះ ការផ្សព្វផ្សាយលើថ្នាលឌីជីថល កំពុងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័ស ។ ដូច្នេះសម្រាប់ គោលបំណងដែលរដ្ឋសភាគ្រោងនឹងបង្កើតទូរទស្សន៍សភាឌីជីថល នេះឡើង គឺដើម្បីផ្សព្វផ្សាយសកម្មភាពរបស់អ្នកតំណាងរាស្ត្រ ទៅកាន់ប្រជាពលរដ្ឋ និងកិច្ចការនីតិកម្មរបស់សភា ជាពិសេសដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអ្នកតំណាងរាស្ត្រឱ្យកាន់តែទូលំទូលាយតាម រយៈការផលិតមាតិការដែលផ្ដល់អត្ថប្រយោជន៍ និងមានសារ:សំខាន់ ជូនដល់សាធារណជន ។

 

ជាមួយគ្នានេះ ឯកឧត្តម ហួត ឃាងវេង បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្របសម្រួល ក៏ដូចជារៀបចំប្រព័ន្ធផ្សព្វផ្សាយ លើថ្នាលឌីជីថល ដែលជាមធ្យោបាយផ្សព្វផ្សាយសម័យទំនើប អាចបញ្ចូនព័ត៌មានបានឆាប់រហ័សទៅដល់ប្រជាពលរដ្ឋ ប៉ុន្តែទន្ទឹមគ្នានេះ ក្រសួងក៏នៅបន្តរក្សាប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីផងដែរ ។

សូមជម្រាបផងដែរថា កិច្ចពិភាក្សានេះធ្វើឡើងបន្ទាប់ពីជំនួបរវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និព័ត៌មាននៃរដ្ឋសភាជាមួយក្រសួងព័ត៌មាន ដែលបានពិភាក្សាអំពីការងារខាងលើ កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ៕

photo_2024-04-05_15-05-47-1

photo_2024-04-05_15-05-53-1

photo_2024-04-04_21-05-46

photo_2024-04-05_12-57-02

photo_2024-04-05_12-57-04

photo_2024-04-05_12-57-05

photo_2024-04-05_12-57-06 (2)

photo_2024-04-05_15-05-37-1

photo_2024-04-05_15-05-43-1

 

 

photo_2024-04-05_15-25-12

photo_2024-04-05_15-25-17

photo_2024-04-05_15-25-20

photo_2024-04-05_15-25-27

photo_2024-04-05_15-25-30

photo_2024-04-05_15-25-38

photo_2024-04-05_15-25-44

photo_2024-04-05_15-25-47

soktouch

Comments

Related posts