ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលក្រួសក្រហមប្រវែង៦.៤០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន លើទំនប់សន្តក្រវាត់ក្រុងព្រះវិហារ

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ
   ឯកឧត្តម អ៊ឹម សុទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯក ឧត្តម គីម រិទ្ធី អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវ ក្រាលក្រួសក្រហមប្រវែង ៦.៤០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួនលើទំនប់សន្តក្រវ៉ាត់ ក្រុងព្រះវិហារ ស្ថិតក្នុងភូមិសំរោង សង្កាត់កំពង់ប្រណាក នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមលពីឯកឧត្តមគណៈប្រតិភូក្រសួងសេដ្ឋកិច្ច លោកអភិបាលរងខេត្ត លោក អភិបាលក្រុង ចៅសង្កាត់ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សា  នុសិស្សជាច្រើននាក់ផងដែរ ។
 លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងងដឹកជញ្ជូន បានអានរបាយការណ៍ ស្ថាបនាឲ្យដឹងថា ផ្លូវក្រាលក្រួសក្រហមទំនប់សន្តនេះ មានទទឹងក្រួសក្រហម ១០ម៉ែត្រ និង កម្ពស់ជាមធ្យម ១០ម៉ែត្រ មានប្រវែងសរុប ៦.៤០០ម៉ែត្រ លាតសន្ធឹងពីភូមិសំរោង សង្កាត់ កំពង់ប្រណាក រហូតដល់ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងមានលូរំដោះទឹក ចំនួន ៥ ។
ថ្លែងសុន្ទកថានាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តបានសម្តែងនូវមនោ សញ្ចេតនាអបអរសាទរ និងគោរពជូនពរសម្តេសអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុង ឱកាសដែលសម្តេច ត្រូវបានអង្គព្រឹទ្ធសភាពនៃព្រះរាជាណាចក្រកម្ពុជាបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភាពនីតិកាលទី៥ ។ ឯកឧត្តមក៏បានសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រតិភូរាជរដ្ឋាភិបាល និងថា្នក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវិត្ថុ ដែលបានវិភាជន៍ថវិកា សម្រាប់ការសាងសង់ផ្លូវទំនប់សន្តដ៏មានសារសំខាន់នេះ សូមថ្លែងកោតសរសើរចំពោះអាជ្ញាធរ មន្ទីរអង្គភាពជំនាញ ជាពិសេសគឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានខិតខំសិក្សា គម្រោង រៀបចំគំនូសប្លង់បច្ចេកទេស ដោះស្រាយផលប៉ះពាល់ និងអនុវត្តគម្រោងតាមផែនការ រហូតសម្រេចបានជោគជ័យទាន់ពេលវេលា និងមានគុណភាព ។
  មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ឹម សិទ្ធីរ៉ាប្រតិភូរាចរដ្ឋាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថាការសាសង់គម្រោងផ្លូវក្រាលក្រួសក្រហម ទំនប់សន្ត និងសំណង់សិល្បការ្យនេះ ផ្តល់នូវសារៈប្រយោជន៍យ៉ាងច្រើនដល់ក្រុងព្រះវិហារ ក្នុង ការទប់ស្ទាក់ទឹកមិនឲ្យហូរជនលិចចូលក្នុងក្រុង ពង្រីកផ្ទៃដីលំនៅដ្ឋាន និងដីសម្រាប់អភិវឌ្ឍន៍ ក្រុង ជាពិសេសទំនប់នេះនឹងក្លាយជាកន្លែងសម្រប់លំហែកម្សាន្តក្នុងក្រុងផងដែរ ។ ជាចុង ក្រោយឯកឧត្តមក៏បានផ្តាំផ្ញើដល់ អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសមិទ្ធ ផលនេះឲ្យបានគង់វង្សយូអង្វែង ៕

photo_2024-04-05_17-07-02

photo_2024-04-05_17-06-48

photo_2024-04-05_17-05-56

photo_2024-04-05_17-06-52

photo_2024-04-05_17-06-10

photo_2024-04-05_17-06-04

photo_2024-04-05_17-03-52

photo_2024-04-05_17-03-50

Comments

Related posts