សេចក្ដីព្រាង “ប្រកាសស្ដីពី ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណ:សម្បត្តិគ្រប់គ្រាន់” ត្រូវបានលើកយកមកពិភាក្សា

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៤ ៤ ២០២៤

IMG_6829-1

IMG_6830

IMG_6831

IMG_6827

IMG_6823

IMG_6824

ភ្នំពេញ ៖ សេចក្ដីព្រាង “ប្រកាសស្ដីពី ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណ: សម្បត្តិគ្រប់គ្រាន់” ត្រូវបានលើក យកមកពិភាក្សា ខណៈដែលប្រកាសនេះជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាង “ប្រកាសស្ដីពី ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណ:សម្បត្តិគ្រប់គ្រាន់” កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។
កិច្ចប្រជុំនាឱកាសនោះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើសេចក្ដីព្រាង “ប្រកាសស្ដីពី ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណ: សម្បត្តិគ្រប់គ្រាន់” ដែលគ្រោងនឹងរៀបចំឡើងដើម្បីណែនាំនូវការអនុវត្តការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលចំពោះ គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហៅកាត់ថា“គ.ព. គ.ល.គ.” ដូចមានចែងក្នុងមាត្រា ១៦ នៃអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា៕

Comments

Related posts