ឯកឧត្តម រ៉ាអ៊ូល ម៉ាក ជេណា ច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានរបស់អង្គការលើកលែងទោសអន្ដរជាតិទាក់ទងនឹងការប្តូរទីលំនៅប្រជាជនដែលចូលកាន់កាប់ដោយខុសច្បាប់ នៅក្នុងតំបន់អភិរក្សរមណីយដ្ឋានអង្គរ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៥ មេសា ២០២៤

IMG_6869

IMG_6866

IMG_6865

IMG_6871

IMG_6870

IMG_6863-1

IMG_6860-2

       Mc៖ ឯកឧត្តម រ៉ាអ៊ូល ម៉ាក ជេណា បានច្រានចោលការចោទ ប្រកាន់គ្មានមូលដ្ឋានរបស់អង្គការ លើកលែងទោសអន្ដរជាតិ ទាក់ទងនឹងការប្តូរទីលំនៅប្រជាជនដែលចូលកាន់កាប់ដោយខុសច្បាប់ នៅក្នុងតំបន់អភិរក្សរមណីយដ្ឋានអង្គរ ដោយគ្មានសាក្សី គ្មានមូលដ្ឋានច្បាស់លាស់។ 

សន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ «ការរៀបចំលំនៅឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ»  ដែលស្រាវជ្រាវ និងសរសេរដោយឯកឧត្តម រ៉ាអ៊ូល ម៉ាក ជេណា (Raoul M. JENNAR) ជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងព័ត៌មាន អ្នកនិពន្ធសៀវភៅជាច្រើនពាក់ព័ន្ធ នឹងវិទ្យាសាស្ត្រនយោបាយ និងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) ដែលសន្និសីទសារព័ត៌មាននេះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមាន ប្រសាសន៍ថា សន្និសីទសារព័ត៌ មានមួយនេះ មានសារៈសំខាន់ព្រោះវាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់មកលើរាជរដ្ឋាភិបាលកម្ពុជា ។
   ឯកឧត្តម រ៉ាអ៊ូល ម៉ាក ជេណា (Raoul M. JENNAR) ជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងព័ត៌មាន អ្នកនិពន្ធសៀវភៅជាច្រើនពាក់ព័ន្ធ នឹងវិទ្យាសាស្ត្រនយោបាយ និងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) បានមានប្រសាសន៍ថា អង្គការលើកលែងទោសអន្តរជាតិ បានងាកមកសរសេរចោទប្រកាន់ទាំងបំពានមកលើរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការប្តូរទីលំនៅប្រជាជនដែលចូលកាន់កាប់ដោយខុសច្បាប់ នៅក្នុងតំបន់អភិរក្សរមណីយដ្ឋានអង្គរ ដោយគេបានប្រើពាក្យថា "ការបណ្តេញចេញដោយបង្ខំដែលមានលក្ខណៈជាទ្រង់ទ្រាយធំ" ដោយ «កាត់ផ្តាច់សិទ្ធិប្រជាពលរដ្ឋដែលរស់នៅតំបន់អង្គរជាច្រើនជំនាន់ យ៉ាងព្រៃផ្សៃ»។ 
   ឯកឧត្តម រ៉ាអ៊ូល បន្ដថា ក្នុងនាមជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មាន គឺត្រូវបំភ្លឺអំពីព័ត៌មានដែលប៉ះពាល់ដល់មុខមាត់ប្រទេស ដោយអង្គការនេះមិនអើពើនឹងលក្ខខណ្ឌតម្រូវរបស់អង្គការយូណេស្កូ ដែលទាមទារឱ្យអនុវត្តនូវវិធាននានា នៅពេលដែលទីតាំងមួយមានលក្ខណៈរសើបដូចឧទ្យានអង្គរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។ អាក្រក់ជាងនេះទៅទៀត អង្គការក្រៅរដ្ឋាភិបាលនេះលើកឡើងថា ការទាមទារទាំងនេះគ្រាន់តែជាលេសដែលរាជរដ្ឋាភិបាលកម្ពុជាប្រើ ដើម្បីជាលេសក្នុងការបណ្តេញប្រជាជនចេញប៉ុណ្ណោះ។
   ឯកឧត្តម រ៉ាអ៊ូល បញ្ជាក់ថា ការសរសេរដោយ Amnesty International ជាពិសេសអំពីបញ្ហាដែលលើកឡើងដោយ សាក្សីអនាមិក ការភូតកុហកម្តងហើយម្តងទៀតដោយការធ្វេសប្រហែស ការជ្រើសរើសដោយចេតនានៃរូបថតដែលមិនតំណាងឱ្យការពិត ការអំពាវនាវឱ្យអាណិត ការបង្ហាញទាំងអស់ដែលផ្តល់សក្ខីកម្មចំពោះភាពផុយស្រួយនៃការចោទប្រកាន់ដែលបានធ្វើឡើងដោយអង្គការនេះ។ដូចសព្វមួយដង អង្គការលើកលែងទោសកំពុងស៊ើបអង្កេត និងចោទប្រកាន់កម្ពុជា ទាំងត្រចៀកស សម្រាប់អ្នកដែលប្រឆាំងនឹងអាជ្ញាធរ ដោយមិនបានផ្ទៀងផ្ទាត់ថាអ្នកណាជាអ្នកផ្តល់ចម្លើយ និងហេតុផលរបស់ពួកគេអាចជាអ្វី។ ជាមួយនឹងរបាយការណ៍បែបនេះ អង្គការក្រៅរដ្ឋាភិបាលនេះបានបង្ហាញជាថ្មីម្តងទៀតថា ខ្លួនមិនសមជាអង្គការដែលទទួលបានការជឿទុកចិត្តនោះទេ៕

Comments

Related posts