វិធានការស្វែងរកក្រុមហ៊ុនកាហ្វេ ដើម្បីសម្របតាមបទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a24-12

a25-12

អន្តរជាតិ៖ ក្រុមអ្នកជំនាញបាន ប្រមូលផ្តុំគ្នានៅខេត្ត Gia Lai ភាគកណ្តាលវៀតណាម ដើម្បីស្វែងរកវិធានការជួយអាជីវកម្មកាហ្វេក្នុងស្រុកឱ្យសម្របខ្លួនទៅនឹងបទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប (EUDR) និងជំរុញការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបជាពិសេស និងពិភពលោកទាំងមូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ នៅក្រោម EUDR គណៈកម្មការអឺរ៉ុប (EC) នឹងហាមឃាត់ការនាំចូលផលិតផលកសិកម្មដែលដំណើរការផលិតមានដើមកំណើតនៅលើដីដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើបន្ទាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ រួមទាំងការចិញ្ចឹមសត្វ កាកាវ កាហ្វេ កៅស៊ូ និងផលិតផលឈើ។ ថ្ងៃផុតកំណត់ដើម្បីអនុវត្ត EUDR សម្រាប់ក្រុមហ៊ុនខ្នាតធំគឺខែធ្នូ ឆ្នាំ ២០២៤ ហើយសម្រាប់សហគ្រាសធុនតូច និងមធ្យមគឺខែមិថុនា ឆ្នាំ ២០២៥។ យោងតាមអ្នកជំនាញ ការអនុវត្តរបស់ EUDR នឹងបង្កបញ្ហាប្រឈមជាច្រើនដល់សហគ្រាសធុនតូច និងមធ្យមនៅ Gia Lai ដែលតម្លៃនាំចេញពីកាហ្វេមានចំនួនជិត ៧១% នៃប្រាក់ចំណូលនាំចេញសរុបក្នុងឆ្នាំ ២០២៣៕

Comments

Related posts