លោកស៊ី ជីនពីង ថា គ្មាននរណាអាចរារាំងការបង្រួបបង្រួមគ្រួសារជាមួយតៃវ៉ាន់បាននោះទេ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7415-1

IMG_7418-1

អន្តរជាតិ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រាប់អតីតមេដឹកនាំតៃវ៉ាន់ លោក Ma Ying-jeou ថា គ្មាននរណាម្នាក់អាចរារាំង "ការបង្រួបបង្រួមគ្រួសារ" រវាងភាគីទាំង២ នៃត្រើយទាំង សងខាងច្រកសមុទ្រតៃវ៉ាន់បាននោះទេ ហើយក៏គ្មានបញ្ហាណាមួយដែលមិនអាចពិភាក្សាគ្នាបាននោះដែរ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters។ លោក ស៊ី ជីនពីង ធ្វើការកត់សម្គាល់ខាងលើប្រាប់លោក Ma នៅក្នុងកិច្ចប្រជុំមួយរៀបចំឡើងនៅឯសាលវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង នាឱកាសដែលអតីតមេដឹកនាំតៃវ៉ាន់រូបនេះធ្វើទស្សនកិច្ចក្នុងប្រទេសចិន។ លោក ស៊ី ជីនពីង បានមានប្រសាសន៍ថា "គ្មានកម្លាំងខាងក្រៅណាមួយអាចរារាំងទំនោរជាប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមប្រទេស គ្រួសារចិន និងតៃវ៉ាន់បានឡើយ។ លោកក៏មិនបានបញ្ជាក់អ្វីលម្អិតនោះទេ តែគេដឹងថាកម្លាំងខាងក្រៅដែលចិនតែងតែលើកឡើង គឺចង់សំដៅទៅលើបណ្ដាប្រទេសលោកខាងលិចជាពិសេសគឺ សហរដ្ឋអាមេរិកតែម្ដង។ គួរបញ្ជាក់ថា លោក Ma ធ្លាប់ធ្វើជាមេដឹកនាំតៃវ៉ាន់កាលពីចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ ២០១៦ និងតំណាងឱ្យគណបក្ស Kuomintang (KMT) ដែលមាននិន្នាការចង់ធ្វើឱ្យទំនាក់ទំនងមានភាពប្រសើរឡើងជាមួយចិន៕

Comments

Related posts