សៀមរាបសង្រ្កាន្តឆ្នាំ២០២៤ បានផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ដ៏មានតម្លៃរបស់ខ្មែរ

 

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤

IMG_7679-1

IMG_7680-1

IMG_7671

IMG_7672

IMG_7673

IMG_7682-1

IMG_7681-1

IMG_7676-1

IMG_7675

 

MC. ពិធីបើកព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត នាថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍ បានចាត់ទុកព្រឹត្តិការណ៍ សៀមរាបសង្រ្កាន្តឆ្នាំ២០២៤ ពិតជាមានអត្ថន័យដ៏ធំធេង ក្នុងការបំផុសប្រជាជនកម្ពុជា ជាពិសេសកុលបុត្រ កុលធីតាជំនាន់ក្រោយ ឱ្យឈ្វេងយល់ ស្រឡាញ់ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ដ៏មានតម្លៃរបស់ ខ្មែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកព្រឹត្តិការណ៍សៀមរាប សង្រ្កាន្ត នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៤នេះថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នក បន្តវេនក្នុងការដឹកនាំរាជរដ្ឋាភិបាលថ្មី បាននិងកំពុងដំណើរការក្នុងជំហានដ៏ស្វាហាប់ មានឆន្ទៈមោះមុតពិតប្រាកដ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន។ ឯកឧត្តមបន្តថាជាក់ស្តែង រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងបន្តអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះបានថែរក្សា និងលើកស្ទួយនូវវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏រុងរឿង ផ្តល់ឱកាសដល់យុវជន ក្នុងការចូលរួមដោយស្ម័គ្រចិត្ត ផ្លាស់ប្តូរបទពិសោធន៍ ក្នុងកិច្ចការងារសង្គម និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គីភាពក្រោមបរិយាកាសសប្បាយរីករាយ។

ឯកឧត្តមនាយឧត្តមសេនីយ៍មានប្រសាសន៍បន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលជំរុញលើកកម្ពស់ស្មារតី មោទនភាពជាតិ មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃការថែរក្សាកេរដំណែល វប្បធម៌ប្រពៃណី និង ភាពជា ពលរដ្ឋក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន តាមរយៈបំផុសឱ្យ ប្រជាជនខ្មែរគ្រប់រូបចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្សលើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ ឱ្យបានស្ថិតស្ថេរ គង់វង្ស រីកចម្រើនតរៀងទៅ។ ក្នុងន័យនេះ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ២០២៤ ពិតជាមានអត្ថន័យដ៏ធំធេង ក្នុងការបំផុសប្រជាជនកម្ពុជា ជាពិសេសកុលបុត្រ កុលធីតាជំនាន់ក្រោយ ឱ្យស្វែងយល់ ស្រឡាញ់ និងផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏មានតម្លៃរបស់ខ្មែរ ក្នុងគោលដៅរក្សាអត្តសញ្ញាណជាតិ និងបង្កើត មោទនភាពជាតិ។ មួយវិញទៀត ការរៀបចំសង្ក្រាន្ត បានបង្កើតនូវព្រឹត្តិការណ៍មួយ សម្រាប់ជួបជុំរវាងមនុស្ស និងបេតិកភណ្ឌ រូបិយ អរូបិយ ជាមួយគ្នាផងដែរ។

 ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយសម្រាប់ការជួបជុំមហាជន យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានស្វែងយល់អំពីជំនឿសាសនា បានឃើញនិងសិក្សាបន្ថែមអំពីភាពរុងរឿងល្បីល្បាញ សំបូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងបន្តថែរក្សាកេរ្តិ៍មរតកទាំងនេះឱ្យបានគង់វង្ស បំផុសគំនិត រួបរួមកម្លាំងមហាសាមគ្គី និងបណ្តុះស្មារតី “អភិរក្ស ដើម្បីអភិវឌ្ឍន៍” “អភិវឌ្ឍន៍ ដើម្បីអភិរក្សវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរក្នុងសម័យសាកលភាវូបនីយកម្មទំនើប” ជំនាន់ថ្មីនេះ ព្រមទាំងជាការផ្តល់ឱកាសឱ្យ ពាណិជ្ជករ អាជីវករចូលរួមតាំងបង្ហាញផលិតផល វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារដែលផ្ដោតទៅលើការបង្ហាញពីអត្ត សញ្ញាណវប្បធម៌ក្នុងតំបន់។ ទន្ទឹមនេះ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត គឺជាព្រឹត្តិការណ៍បន្តវេនពីមហាព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោកតាមរយៈនៃ ការចូលរួមពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ បន្តពង្រីកកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍បញ្ជាក់ ទៀតថា ឆ្នាំ២០២៤នេះ ការរៀបចំសង្ក្រាន្តបានបង្កើតនូវស្ថានភាពសប្បាយរីករាយ មិនគ្រាន់តែសង្ក្រាន្តនៅ ខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែសង្ក្រាន្តថ្នាក់ជាតិ បានកើតឡើងនៅគ្រប់ទីកន្លែងទាំងអស់ទូទាំងព្រះរាជាណាចក្រ កម្ពុជា ចាប់តាំងពីរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងគ្រឹះស្ថានសិក្សានានា មានសាកលវិទ្យាល័យ វិទ្យាល័យ និងកន្លែងដទៃទៀត ដើម្បីបម្រើឱ្យការសប្បាយរីករាយរបស់ប្រជាពលរដ្ឋ។ ទាំងនេះ ក៏ជាឱកាសដ៏មានតម្លៃ ដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតា ដែលជា ដួងព្រលឹង និងអត្តសញ្ញាណជាតិសម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាបាននូវការអភិវឌ្ឍន៍វប្បធម៌ ប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

Comments

Related posts