ក្នុងត្រីមាសទី ១ ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមទទួលបាន ២ ពាន់លានដុល្លារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8189-1

IMG_8183

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ដោយដកស្រង់សម្តីសមាគមអ្នកនាំចេញ និង អាហារសមុទ្រវៀតណាមថា វៀតណាមទទួលបានជិត ២ ពាន់លានដុល្លារអាមេរិក ពីការនាំចេញផលិតផល គ្រឿងសមុទ្រនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ កើនឡើងជាង ៨ ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ការនាំចេញបង្គាត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់ជាង ៦៩០ លានដុល្លារក្នុងអំឡុងខែមករា ដល់ខែមីនា កើនឡើង ២៤ ភាគរយ ។ សមាគមបាននិយាយថា ការនាំចេញត្រីប្រាទទួលបានជិត៤២៤លានដុល្លារ កើនឡើង ០,៤ ភាគរយ ខណៈដែល ប្រាក់ចំណូលពីការនាំចេញត្រីធូណាបានកើនឡើងដល់ជាង ២២០ លានដុល្លារ កើនឡើង ២២,២ ភាគរយ។ លោក Le Hang នាយកទំនាក់ទំនងរបស់សមាគមបាននិយាយថា សហរដ្ឋអាមេរិក ជប៉ុន និងចិន គឺជាអ្នកនាំចូល ធំបំផុតទាំងបីនៃផលិតផលអាហារសមុទ្រវៀតណាម។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការនាំចេញ អាហារសមុទ្ររបស់វៀតណាមត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ៩,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤៕

Comments

Related posts