អតិផរណារបស់ប្រទេសឥណ្ឌូនេស៊ីកើនឡើងដល់ ៣,០៥% នៅក្នុងខែមីនា

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8194-1

IMG_8200-1

IMG_8196-1

អន្តរជាតិ៖ ឥណ្ឌូនេស៊ីបានរាយការណ៍ពីការកើនឡើង ៣,០៥ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៃអតិផរណានៅក្នុង ខែ មីនា ដែលស្ថិតក្នុងគោលដៅ ១,៥ ភាគរយដល់ ៣,៥ ភាគរយដែលកំណត់ដោយធនាគារជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ លោក Amalia Widyasanti ប្រធានស្តីទី នៃស្ថិតិឥណ្ឌូនេស៊ី (BPS) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា "អត្រាអតិផរណានៅក្នុងខែមីនាឆ្នាំនេះ គឺខ្ពស់ជាងបើធៀបនឹងខែកុម្ភៈ"។ ឧស្សាហកម្មម្ហូបអាហារ ភេសជ្ជៈ និងថ្នាំជក់មានការកើនឡើង ៧,៤៣ ភាគរយនៅក្នុងខែមីនា ខណៈដែលការកើនឡើងថ្លៃដឹកជញ្ជូនបានបន្ថែម ០,៩៩ ភាគរយ ដល់អត្រាអតិផរណា ទាំងមូល។ ជាមួយនឹងអត្រាអតិផរណានៅខេត្តPapuaខាងលិចមាន ៤,៧៨ ភាគរយ ខណៈដែលPapuaភាគនិរតី មានកម្រិតទាបបំផុតគឺ ១,៤២ ភាគរយ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អតិផរណា និងរក្សាតម្លៃនៃប្រាក់ ធនាគារឥណ្ឌូនេស៊ីបានដំឡើងអត្រាការប្រាក់គោលដល់ ៦ ភាគរយនៅចន្លោះខែសីហា ឆ្នាំ ២០២២ ដល់ខែតុលា ឆ្នាំ ២០២៣៕

Comments

Related posts