អ្នកនាំចេញអង្ករបានព្យាករថា តម្លៃក្នុងត្រីមាសទី២ និងមានការកើនឡើង

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8211-1

IMG_8204-1

អន្តរជាតិ៖ ក្រុមហ៊ុននាំចេញអង្កររំពឹងថា តម្លៃសកលនឹងកើនឡើងនៅក្នុងត្រីមាសទីពីរ ដោយសារតែផលប៉ះពាល់ នៃបាតុភូតអាកាសធាតុ El Niño និងការរឹតបន្តឹងការនាំចេញអង្កររបស់ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Bangkok Post។ នៅខែកក្កដា ឆ្នាំ ២០២៣ រដ្ឋាភិបាលឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងតម្លៃក្នុងស្រុក និង ការភ័យខ្លាចនៃកង្វះខាតដោយសារតែលក្ខខណ្ឌអាកាសធាតុ។ តម្លៃអង្ករពិភពលោកបានកើនឡើងពី ១៥-២៥% ចាប់តាំងពីការហាមឃាត់។ លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថា ការនាំចេញអង្ករបានកើនឡើងដល់ ២,៥ លានតោននៅក្នុងត្រីមាសទី ១ ដោយសារអ្នកនាំចេញ បានប្តេជ្ញាចិត្តក្នុងការចែកចាយនូវបរិមាណដ៏ច្រើនជាពិសេសអង្ករសទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍សំខាន់ៗដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី ក៏ដូចជាអាហ្វ្រិក និងមជ្ឈិមបូព៌ា។ លោកបាននិយាយថា ការនាំចេញ អង្ករ នៅឆ្នាំនេះនឹងឈានដល់ ៨ លានតោនជាមួយនឹងតម្លៃប៉ាន់ស្មាន ១៨០ ពាន់លានបាត លើសពីការព្យាករណ៍ កាលពីខែកុម្ភៈដែលមានចំនួន ៧,៥ លានតោនជាមួយនឹងតម្លៃប៉ាន់ស្មានចំនួន ១៥០ ពាន់លានបាត៕

Comments

Related posts