វៀតណាម បានកំណត់ គោលដៅ នាំចេញវាយនភណ្ឌកាត់ដេរ ក្នុងទំហំទឹកប្រាក់៤៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8228-1

IMG_8220-1

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានដកស្រង់សម្តីលោក Vu Duc Giang ប្រធានសមាគម វាយនភណ្ឌ និងកាត់ដេរវៀតណាមថា គោលដៅចំនួន ៤៤ ពាន់លានដុល្លាររបស់វៀតណាម ក្នុងការនាំចេញ វាយនភណ្ឌ និងកាត់ដេរនៅឆ្នាំនេះគឺអាចធ្វើទៅបាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយផ្អែកលើការពិតដែលថាសាជីវកម្មលក់រាយជាច្រើនមកពីប្រទេសជា សមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជាកាណាដា អូស្ត្រាលី អឺរ៉ុប បានមកវៀតណាម ដើម្បីស្វែងរក ខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយនឹងតម្លៃប្រកួតប្រជែង។ លោកបន្តថា ការកើនឡើងនៃការបញ្ជាទិញថ្មីៗនេះបានបង្ហាញថា ឧស្សាហកម្មវាយនភណ្ឌបានស្ទុះងើបឡើងវិញជាបន្តបន្ទាប់។ យោងតាមសមាគម ក្រុមហ៊ុនផលិតពិភពលោក ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់វាយនភណ្ឌ និងកាត់ដេរ បន្តជ្រើសរើសប្រទេសវៀតណាមជាទិសដៅសម្រាប់ការផលិត និងការបញ្ជាទិញ។ យោងតាមសមាគមបានឱ្យដឹងថា វៀតណាមរកបានជាង ៩,៥៣ ពាន់លានដុល្លារ ពីការនាំ ចេញវាយនភណ្ឌ និងសម្លៀកបំពាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះកើនឡើង ៩,៦២ ភាគរយ។ ប្រទេសនេះ ជាប់ចំណាត់ថ្នាក់លេខបី ក្នុងពិភពលោកលើការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់៕

Comments

Related posts