រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលរួមគ្នាលើកកម្ពស់ទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានស្តង់ដាអន្តរជាតិ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៩ ០៤ ២៤
ភ្នំពេញ៖ រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលរួមគ្នាលើកកម្ពស់ទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានស្តង់ដាអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យទារកទទួលបានមានផាសុខភាព។
អ្នកយបព័ត៌មានធ្វើសេចក្តីរាយការណ៍៖
កិច្ចប្រជុំប្រមូលធាតុចូលពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានលក្ខណៈស្តង់ដាអន្តរជាតិ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកជំនាញមកពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) បានធ្វើបទបង្ហាញអំពីនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករ ការស្ទង់មតិកម្មករនិយោជិត និងកិច្ចសហការ ព្រមទាំងពិភាក្សាជាមួយនិយោជកដើម្បីសាងសង់ទារកដ្ឋានសហគមន៍ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ។ 
ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចែករំលែកនូវបទបង្ហាញនៃការរៀបចំទារកដ្ឋានសហគមន៍សម្រាប់បងប្អូនកម្មករ កម្មការិនីរោងចក្រកាត់ដេរ ដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក ដែលជាធាតុចូលយ៉ាងសំខាន់លើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នាពេលខាងមុខ។ 
ចំពោះកិច្ចការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធបានដាក់ចេញនូវនីតិវិធីប្រតិបត្តិការស្តង់ដា (SOP) ក្នុងការបង្កើតទារកដ្ឋានសហគមន៍ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជជែកពិភាក្សាជាមួយនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួនរួចមកហើយទាក់ទងនឹងការជួយជ្រោមជ្រែងលើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នេះ។ 
គូសបញ្ជាក់ថា ការរៀបចំឱ្យមានទារកដ្ឋានសហគមន៍សម្រាប់បងប្អូណកម្មករនេះគឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ៕photo_2024-04-19_10-13-01 (7)photo_2024-04-19_10-13-01photo_2024-04-19_10-13-01 (5)photo_2024-04-19_10-13-01 (6)photo_2024-04-19_10-13-01 (4)photo_2024-04-19_10-13-01 (3)photo_2024-04-19_10-13-01 (2)

Comments

Related posts