កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានកៀរកិនបង្ហាប់និងស្រោចទឹក ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៩ ៤ ២០២៤

IMG_8699

IMG_8698-1

IMG_8697

IMG_8694-1

ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានកៀរកិនបង្ហាប់និងស្រោចទឹក ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុង ស្វែងរកថវិកាក្នុងការសាងសង់ផ្លូវនេះតាមស្តង់ដារនិងរឹងមាំបានយូរ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤  បានបន្តការងារ ថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដោយឈូសឆាយ កៀរកិន បង្ហាប់ និង ស្រោចទឹក ចន្លោះគីឡូម៉ែត្រ១៩៩+០០០ ដល់២០១+០០០ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ដើម្បី ជួយសម្រួលចរាចរណ៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
កំណាត់ផ្លូវនេះនៅតែបន្តជួសជុល ជាប្រចាំក្នុងឆ្នាំ២០២៤ ដើម្បីឈានទៅដល់ការអនុវត្តការងារ សាងសង់ជាក់ស្តែង ឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។ មន្រ្តីជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុង ពេលជួសជុលនេះ។
គួរជម្រាបថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ក្នុងនោះ ធនាគារពិភពលោកបានផ្ដល់ថវិកាស្ដារកំណាត់ផ្លូវនេះបានចំនួន ៣៤គីឡូម៉ែត្ររួចហើយ ដោយឡែក កំណាត់ផ្លូវពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសាងសង់និងលើកកម្រិតគុណភាពជាច្រើនលើកច្រើនសា មកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ ២០គីឡូម៉ែត្រខាងលើនេះ តែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាងសង់រួចរយៈពេលខ្លី។
កំណាត់ផ្លូវនេះ តែងតែឆាប់ខូចទៅវិញ បន្ទាប់ពីជួសជុលហើយ ដោយសារតែស្ថានភាពដីនៅតំបន់នេះ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅអតិបរមាប្រមាណជិត ១៨ម៉ែត្រ (ដោយកន្លែង)។ ដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង៕

Comments

Related posts