សម្ដេចធិបតី ណែនាំឱ្យការជ្រើសរើសនាយទាហាន និងពលទាហានត្រូវមានភាពសមាមាត្រគ្នា


  
វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១៩ ០៤ ២០២៤

IMG_8629-2

MC៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យ មានការប្រឡងជ្រើសរើសនាយទាហានសកម្មទាំងអស់ ត្រូវតែមានតុល្យភាព និងត្រូវមានសមាមាត្រគ្នា រវាងនាយទាហាន នាយទាហានរង និងពលទាហាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ និងបិទវគ្គ បណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ នាថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៤ថា ការកែទម្រង់រចនាសម្ព័ន្ធចាត់តាំងស្ថាប័នកងឯកភាព ត្រូវអនុវត្តតាមគោលការណ៍  របស់ស្ថាប័នកងឯកភាពដើម្បីលុបបំបាត់ភាពត្រួតគ្នាឱ្យបានសម្រេច តាមដំណាក់កាលនីមួយៗ យ៉ាងម៉ឺងម៉ាត់ហ្មត់ចត់។  រីឯចំនួនទ័ពនៃស្ថាប័នបញ្ហាការដ្ឋាន កងឯកភាព នានា ត្រូវស្ថិតក្នុងកម្រិតសមស្រប។ ជាមួយគ្នានេះសមាមាត្រនៃបរិមាណរវាង នាយទាហាន និង ពលទាហាន ត្រូវឱ្យមានភាពសមស្រប ហើយជាពិសេសខិតខំលុបបំបាត់ឱ្យបានជាជំហានៗនូវ ស្ថានភាពចំនួន «ទ័ពលើសតែខ្វះ» និង «ខ្វះតែលើស»។ សម្តេចធិបតីបញ្ជាក់ថា នាយទាហានរបស់កម្ពុជា បច្ចុប្បន្នភាគច្រើនគឺសុទ្ធតែអ្នកចូលរួមនៅក្នុងកាលៈទេសៈដែលប្រទេសមានសង្គ្រាម ហើយដើម្បីបញ្ចប់ សង្គ្រាម តាមរយៈការចូលសមាហរណកម្ម ដោយបានរៀបចំការបង្កើនការថែរក្សាកម្លាំង។ សម្តេចធិបតីបន្តថា ត្រូវបង្កើនយុទ្ធជនឱ្យបានច្រើន និងបង្កើនសមាមាត្រ នាយទាហានរង ពលទាហាន និងនាយទាហាន ដើម្បីទៅថ្ងៃអនាគត  ហើយជាពិសេសទ័ពប្រយុទ្ធ អង្គភាពប្រយុទ្ធនៅខាងមុខ ត្រូវធ្វើ យ៉ាងណាបំពេញឱ្យពលទាហានច្រើនជាងនាយទាហាន ហើយការតម្លើងឋានន្តរស័ក្តិដើម្បីធ្វើយ៉ាងណា តាមក្រិត្យក្រម និងគុណាធិបតេយ្យ។
« ធ្វើយ៉ាងណាដើម្បីធានាបាន នូវអង្គភាពដឹកនាំបញ្ជា អង្គភាពជួរមុខរបស់យើង ជាពិសេសថ្នាក់កង តូចកងធំរបស់យើង មានយោធិនហើយការរៀបចំដឹកនាំបានល្អ ។ ដូចនេះតុល្យភាពនៃការរៀបចំនេះត្រូវរើស អ៊ីចឹងហើយបានជាប៉ុន្មានឆ្នាំនេះ យើងមានការកាត់បន្ថយ នៅក្នុងចំនួននាយទាហានសកម្ម និងនាយទាហានទ័ពជើងគោក ដែលយើងប្រឡងជ្រើសរើស កាលមុនយើងធ្លាប់ប្រឡងនាយទាហានសកម្មនាយទាហានទ័ពជើងគោក មួយឆ្នាំយើងរើសនាយទាហាន ទាំងអស់ប្រហែលជា៦០០នាក់បូកជាមួយទៅបណ្ដុះបណ្ដាលក្រៅទៀត ក្នុងមួយឆ្នាំរាប់ពាន់នាក់ តែនៅពេលនោះការបញ្ចូលពលទាហានតិច។ អ៊ីចឹងបើសិនជាយើងមានតុល្យភាពបែបនេះទៅថ្ងៃក្រោយគឺនៅតែមានបញ្ហា ដូច្នេះត្រូវតែគិតគូរ ហើយការបញ្ចូលពលទាហាននេះ យើងបានគិតគូរហើយ ប៉ុន្តែការអនុវត្តនៅមិនទាន់បានគិតគូរ   លើបទដ្ឋានគតិយុត្តឱ្យបានគ្រប់ជ្រុងជ្រោយ អំពីការររើសយោធិនកាតព្វកិច្ច ដើម្បីធ្វើការផ្សាំទៅថ្ងៃក្រោយ ប្រហែលជាមួយភាគធំត្រូវចូលទៅតាមច្រកកាតព្វកិច្ចសម្រាប់ពលទាហាន លើកលែងតែជំនាញមួយចំនួន ដូចជាវិស្វកម្ម ដែលយើងអាចពិនិត្យមើលបញ្ចូលទៅក្នុងក្របខណ្ឌពិសេស ហើយក្រៅពីហ្នឹងឱ្យចូលជា ពលទាហាននៅតាមបណ្ដាអង្គភាពឬមួយច្រកនាយទាហានប្រឡងចូលជាដើម បូកក្របខ័ណ្ឌពិសេស ប៉ុន្តែនៅក្នុងក្របខ័ណ្ឌពិសេសនោះ គឺសូមកុំឱ្យច្រើនពេក ដោយរើសធម្មតា៩០ពិសេស១០ភាគរយ។   អ៊ីចឹងការផ្សាំនៅក្នុងនេះ ដើម្បីឱ្យអង្គភាពអាចវាយតម្លៃយោធិន ហើយយោធិនអាចវាយតម្លៃជីវិតកងទ័ព មុននឹងសម្រេចចិត្តចូលជាទាហានអាជីព អ៊ីចឹងសូមឱ្យគណៈកម្មការរៀបចំច្បាប់កាតព្វកិច្ចនេះ ពិនិត្យមើលដើម្បីជួយជំរុញបន្តទៅទៀតទៅថ្ងៃអនាគត៕

Comments

Related posts