ព្រះមហាក្សត្រកម្ពុជាថ្លែងអំណរគុណយ៉ាងស្មោះចំពោះប្រទេសចិនដែលផ្តល់ការគាំទ្រនិងជំនួយដោយមិនគិតពីផលប្រយោជន៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា 

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ កាលពីថ្ងៃទី ២១ ខែមេសា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្ដេចយាងទទួលជួបសវនាការជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន ។

ព្រះមហាក្សត្រខ្មែរទ្រង់ សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះប្រទេសចិនដែលផ្តល់ការគាំទ្រនិងជំនួយដោយមិនគិតពីផលប្រយោជន៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ផ្តល់កម្លាំងចលករដ៏រឹងមាំសម្រាប់ការកសាងសហគមន៍រួមជោគវាសនារវាងកម្ពុជានិងចិន ជឿជាក់ថា ការកសាងច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យានិងច្រករបៀងត្រីនិងអង្ករនឹងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យទទួលបានការអភិវឌ្ឍកាន់តែធំធេង ។ ភាគីកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយនិងគាំទ្រយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមស្តីពីការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិនិងគំនិតផ្តួចផ្តើមសកលធំៗទាំងបីដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ។

លោក Wang Yi បានថ្លែងថា មិត្តភាពរវាងចិននិងកម្ពុជាត្រូវបានពូនជ្រំឡើងដោយថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរដែលធន់នឹងការសាកល្បងនៃបម្រែបម្រួលស្ថានការណ៍អន្តរជាតិ ពោលគឺរឹងមាំដូចដែកថែប ។ ក្រោមការដឹកនាំរួមគ្នារបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ការកសាងសហគមន៍រួមជោគវាសនាចិន-កម្ពុជាបានឈានចូលដំណាក់កាលថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ ។ ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជាក្នុងការអនុវត្តគំនិតឯកភាពរួមជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ។ ភាគីចិននឹងធ្វើជាដៃគូដ៏គួរឲ្យទុកចិត្តបំផុតនិងជាទីបង្អែកដ៏រឹងមាំបំផុតរបស់ប្រទេសកម្ពុជាជារៀងរហូត ៕

439900177_816952740469166_7827781591127531337_n

440047614_816952767135830_6919122505403319290_n

Comments

Related posts