រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ដែលត្រឡប់ពីចូលព្រៃ ត្រូវទៅរកសេវាធ្វើតេស្ដរកជំងឺគ្រុនចាញ់

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

IMG_9375

IMG_9376

IMG_9372

IMG_9374

IMG_9368

IMG_9369

IMG_9371

IMG_9370

 

ខេត្តពោធិ៍សាត់៖ រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ដែលត្រឡប់ពីចូលព្រៃវិញ ត្រូវទៅរកសេវាធ្វើតេស្ដរកជំងឺគ្រុនចាញ់ បើរកឃើញព្យាបាល ហើយតាមដាន ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នេះឱ្យមានប្រសិទ្ធភាព។

  ថ្លែងក្នុងពិធី «ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ » ២៥ មេសា ២០២៤ ក្រោមប្រធានបទ លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណកីឡដ្ឋានស្រុកភ្នំក្រវាញ ភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងបន្ថែមថា កម្ពុជាបានដាក់ទិសដៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំង ស្រុងនៅឆ្នាំ២០២៥ខាងមុខនេះ ហើយដើម្បីឈានទៅសម្រេចនូវគោលខាងលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដូចជា ទី១៖ ជួយគាំទ្រគ្រប់យុទ្ធនា ការជាមួយអង្គការដៃគូ ដើម្បីលុប បំបាត់ជំងឺគ្រុនចាញ់ ទី២៖ មានយុទ្ធសាស្ដ្រក្នុងការការពារ ព្យាបាល និងតាមដានយ៉ាងគត់មុត ដើម្បីសង្គ្រោះប្រជាពលរដ្ឋពីសេចក្ដីស្លាប់ ទី៣៖ ការផ្ដល់អាទិភាពក្នុងការធ្វើវិនិយោគ ស្រាវជ្រាវ នវានុវត្ដន៍នៅក្នុងការងារលុបបំបាត់ និងខិតខំធ្វើឱ្យបានលឿន និងទាន់ពេលវេលា។ 

 ជាមួយគ្នានេះ  ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាក់ ក្នុងការលុប បំបាត់ជំងឺគ្រុនចាញ់នេះ ពិសេសការទទួលបានជោគជ័យ៣ឆ្នាំជាប់គ្នាមកនេះ ដែលកម្ពុជាមិនមានករណីស្លាប់ដោយជំងឺគ្រុនចាញ់នោះទេ៕

Comments

Related posts