វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៥ ០៤ ២០២៤
រដ្ឋសភាប្រកាសសុពលភាព ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌល ខេត្តកណ្តាល ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន ដែលបានសូមលាលែងទៅកាន់តួនាទីថ្មីនៅព្រឹទ្ធសភា។
ការប្រកាសសុពលភាពនេះ ធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែមេសា ដឹកនាំដោយសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។
ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ត្រូវធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវំាងមុនចូល កាន់តួនាទី ជាតំណាងរាស្រ្ត ៕
Comments