ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញ ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ជូនទ្រី ក្នុងខេត្តបាត់ដំបង

វិទ្យុជាតិកម្ពុជា៖

 

នៅថ្ងៃសៅរ៍ ៤រោច ខែ ចេត្រ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម បានអញ្ជើញ អមដំណើរគណៈប្រតិភូ ដឹកនាំដោយ សម្តេច ក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និង ជាអ្នក តំណាងរាស្ត្រ មណ្ឌល បាត់ដំបង   ចុះពិនិត្យ គម្រោង អភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុក រុក្ខគិរី ខេត្ត បាត់ដំបង។

 

ក្នុងឱកាសចុះពិនិត្យពីវឌ្ឍនភាពថ្មីៗ នៃសមិទ្ធផលក្នុង ខេត្តបាត់ដំបង នាពេល នេះក៏ មានការអញ្ជើញ ចូល រួម ពី ឯកឧត្តម លោក ជំទាវ  សមាជិក ព្រឹទ្ធសភា  សមាជិករដ្ឋសភា  សមាជិករាជរដ្ឋាភិបាល  ថ្នាក់ដឹក នាំ ក្រសួង ធនធាន ទឹក និង ឧតុនិយម  ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង  មន្ទីរធនធានទឹក  និងឧតុនិយម ខេត្តបាត់ដំបង   និងអង្គភាព-មន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត។

 

សូមជម្រាបថា  គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី   ស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុង បាត់ដំបង មានទីតាំងស្ថិត ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ហេដ្ឋារចនាសម្ព័ន្ធការងារ សំខាន់រួមមាន៖ ទី១) ទំនប់មេ ប្រវែង ៦៥៤ម៉ែត្រ  ទី២)សំណង់ បង្ហៀរ ប្រវែង ៤១៤ម៉ែត្រ ទី៣) រូងទូនេលពង្វាងទឹក រាងជា ក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ទី៤)សំណង់ គ្រប់គ្រង ទឹក ជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់  ដែលមានទ្វារទឹក ចំនួន៥  និងស្ពានសម្រាប់ ឆ្លង ទៅ ប៉ម ប្រវែង ៥៥ម៉ែត្រ ទី៥) ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣ គីឡូម៉ែត្រ និង ទី៦) សំណង់ ដោះ ទឹក ចំនួន ៨ កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។

 

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ជាប្រព័ន្ធធារាសាស្រ្តថ្មី មួយ ជា ប្រវត្តិសាស្រ្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា  ក្រោម ការដឹកនាំប្រកបដោយភាពឈ្លាស វៃ របស់សម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រី  ដែលសាងសង់ ប្រើ ប្រាស់ វិធីសាស្រ្តថ្មីមិនធ្លាប់ អនុវត្តនៅក្នុង ប្រទេស កម្ពុជា នាពេលកន្លងមក ដូចជា  ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។

 

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោង អភិវឌ្ឍន៍ ទំនប់ដូនទ្រី សម្រេចបានប្រមាណ ៧៩ភាគរយ ហើយ គម្រោងនេះ ទទួលបាន កម្ចីសម្បទានពី សាធារណរដ្ឋ កូរ៉េ (កូរ៉េខាងត្បូង) ។  

 

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា  ក្រោយពេលសាងសង់រួចគម្រោងនេះនឹងមានលទ្ធភាព ផ្គត់ផ្គង់ទឹក ស្រោច ស្រពសម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដី ប្រមាណ ៣៣ ០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង ព្រមទាំង រួមចំណែក ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាម តំបន់ មួយ ចំនួននៅផ្នែកខាងក្រោម។

 

សម្ដេចក្រឡាហោម  ស  ខេង  ឧត្ដមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ  បានថ្លែងនូវការកោតសរសើរដល់ ការរីក ចម្រើន យ៉ាងឆាប់រហ័សលើ គ្រប់វិស័យ នៅ ក្នុង ខេត្តបាត់ដំបង  និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិត ខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាង សកម្ម របស់ ក្រសួងធនធានទឹក និង ឧតុនិយម ក្នុងការដោះស្រាយ បញ្ហា ទឹក  និង ធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ  ដំណាំគ្រប់ប្រភេទ និងសម្រាប់ ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈវិស័យទឹក។

 

គួរបញ្ជាក់ថា  គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី បានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ និង គ្រោង បញ្ចប់នាខែតុលា ឆ្នាំ២០២៥ខាងមុខនេះ៕CF5022D4-2FC9-4134-BB18-DC5AA28D9D61B7FFAE27-0234-40EE-88F7-302FDC32F44A61026CED-62FD-46FA-92BB-DA6100C4DDE39C693B16-CA96-43D8-A539-FC2B05E1168AADAA851B-5B0E-431C-8881-7017ACCF6A21ADAA851B-5B0E-431C-8881-7017ACCF6A21BE9AF785-F542-406E-8C41-BFC6D5EB1388

Comments

Related posts