អ៊ីស្រាអែល កំពុងរង់ចាំការឆ្លើយតបរបស់ក្រុមហាម៉ាស់ ចំពោះសំណើដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅហ្គាហ្សា

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0464-2

IMG_0466-3

អន្តរជាតិ៖ បុគ្គលជិតស្និទ្ធនឹងលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែលកំពុងរង់ចាំការឆ្លើយតបពីក្រុមហាម៉ាស ចំពោះសំណើដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលមកវិញ មុនពេលបញ្ជូនក្រុមប្រតិភូទៅកាន់ទីក្រុងគែរ ដើម្បីបន្តការចរចា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានទៅដល់ទីក្រុង Tel Aviv កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅទីក្រុង Riyadh ដើម្បីធ្វើការលើកិច្ចព្រមព្រៀងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល។ ប៉ុន្តែរហូតមកដល់ពេលនេះមានសញ្ញាតិចតួចប៉ុណ្ណោះ ចំពោះដំណោះស្រាយមួយដែលអាចកើតមាន ដោយសារតែការខ្វែងគំនិតគ្នាដ៏សំខាន់មួយគឺថាក្រុមហាម៉ាស់ទទូចថា ការសម្រេចកិច្ចព្រមព្រៀងណាមួយត្រូវតែធានាការដកកងទ័ពអ៊ីស្រាអែល និងការបញ្ឈប់ជាអចិន្ត្រៃយ៍ចំពោះប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា។ មន្ត្រីប៉ាឡេស្ទីនម្នាក់ដែលជាសម្ព័ន្ធមិត្តនឹងក្រុមហាម៉ាសបាននិយាយថា "យើងមិនអាចប្រាប់ប្រជាជនរបស់យើងថា ការកាន់កាប់នឹងបន្តឬថាការប្រយុទ្ធនឹងបន្ត បន្ទាប់ពីអ៊ីស្រាអែលបានយកអ្នកទោសរបស់ខ្លួនមកវិញនោះទេ"៕

Comments

Related posts