វៀតណាមទទួលបានវ៉ាក់សាំងស៊ីណូហ្វាមចំនួន 500,000 ដូសពីប្រទេសចិន

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

ភ្នំពេញ៖ ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសវៀតណាមបានទទួលនូវវ៉ាក់សាំង Sinopharm ចំនួន ៥០០,០០០ ដូសដែលបានជាអំណោយរបស់ប្រទេសចិន។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានCNA។ប្រទេសវៀតណាមបានអនុម័តឲ្យប្រើវ៉ាក់សាំង Sinopharmរបស់ប្រទេសចិន សម្រាប់ប្រឆាំងនឹងជំងឺកូវីដ-១៩ តាំងពីដើមខែមិថុនា។

ក្រសួងសុខាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំងទាំងនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ក្រុមចំនួន ៣ គឺពលរដ្ឋចិននៅវៀតណាម ប្រជាជនវៀតណាមដែលមានគម្រោងទៅធ្វើការឬសិក្សានៅប្រទេសចិន និងប្រជាជនដែលរស់នៅក្បែរព្រំដែន ជាមួយប្រទេសចិន។ កម្មវិធីចាក់ថ្នាំបង្ការក្នុងស្រុករបស់ប្រទេសវៀតណាម ដែលបានចាប់ផ្តើមក្នុងខែមីនារហូតមកដល់ពេលនេះ ពឹងផ្អែកទៅលើការចាក់វ៉ាក់សាំងរបស់ AstraZeneca។ 

កាលពីថ្ងៃអាទិត្យនៅទីក្រុងហូជីមិញបានហាមឃាត់ការប្រមូលផ្តុំជាសាធារណៈដែលមានមនុស្សច្រើនជាង ៣ នាក់និងបានដាក់បទបញ្ជា ឲ្យបិទនៅតំបន់ដែលងាយនឹងឆ្លងមួយចំនួន។ការផ្ទុះឡើងចុងក្រោយបង្អស់របស់ប្រទេសវៀតណាមដោយមានអ្នកឆ្លងចំនួន ៩,៨៤៩ នាក់និងអ្នកស្លាប់ ៣១ នាក់ចាប់តាំងពីចុងខែមេសាមក៕

Comments

Related posts