ADB អនុម័តប្រាក់កម្ចីចំនួន ១០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមស្រីលង្កា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a6-222

a7-222

អន្តរជាតិ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយ់ថា ខ្លួនបានអនុម័តប្រាក់កម្ចីចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងប្រទេសស្រីលង្កា ដើម្បីមានលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែច្រើន និងកសាងភាពធន់របស់ពួកគេទៅនឹងការប៉ះទង្គិចខាងក្រៅដូចជាវិបត្តិសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ យោងតាម   ADB សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសស្រីលង្កាផ្តល់ការងារ ៤៥ ភាគរយ និងរួមចំណែក ៥២ ភាគរយដល់ផលិតផល ក្នុងស្រុកសរុប (GDP) នៃប្រទេស។ "វាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ឱ្យសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ត្រី ជាមួយនឹងការគាំទ្រជាចាំបាច់ដើម្បីទ្រទ្រង់ និងពង្រីកការរួមចំណែករបស់វិស័យនេះចំពោះសេដ្ឋកិច្ច"។ តាម រយៈ ស្ថាប័ន ហិរញ្ញវត្ថុ ដែល ចូល រួម ADB នឹង បើក ខ្សែ ឥណទាន តម្លៃ ៥០ លាន ដុល្លារ សម្រាប់ សហគ្រាស ធុន តូច និង មធ្យម ដែល មិន ទទួល បាន សេវា ក្នុង វិស័យ នាំចេញ ទេសចរណ៍ បច្ចេកវិទ្យា កសិកម្ម និង វិស័យ ផលិតកម្ម៕

Comments

Related posts