លោក ពូទីន និយាយថា ការផ្តាច់មុខរបស់លោកខាងលិចលើបញ្ញាសិប្បនិមិត្តិ AI គឺគ្រោះថ្នាក់សម្រាប់រុស្ស៊ី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b4-10

អន្តរជាតិ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះថា ភាពផ្តាច់មុខរបស់ បស្ចិមលោកលើបញ្ញាសិប្បនិមិត្តគឺពិតជា "គ្រោះថ្នាក់" ហើយថារុស្ស៊ីត្រូវប្រើបច្ចេកវិទ្យាផ្ទាល់ខ្លួន ដើម្បី ប្រយុទ្ធប្រឆាំងនឹងភាពដ៏លំអៀងរបស់លោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ពូទីន បាននិយាយនៅក្នុង សន្និសីទបញ្ញាសិប្បនិម្មិតនៅទីក្រុងម៉ូស្គូថា "ខ្ញុំគិតថាអ្នកដឹងច្បាស់ហើយថា ម៉ាស៊ីនស្វែងរកលោកខាងលិច មួយចំនួនក៏ដូចជាគំរូទូទៅមួយចំនួន តែងតែធ្វើការក្នុងរបៀបជ្រើសរើស និងលំអៀង"។ លោកបានបន្ថែមថា "ពួកគេមិនគិតពីវប្បធម៌រុស្ស៊ីទេ ហើយពេលខ្លះពួកគេព្រងើយកន្តើយ និង លុបចោល វាតែម្តង ប្រព័ន្ធទំនើបជាច្រើនត្រូវបានបណ្តុះបណ្តាលលើទិន្នន័យបស្ចិមប្រទេសសម្រាប់ទីផ្សាររបស់ពួកគេ"។ លោកបានសង្កត់ធ្ងន់ថា ការត្រួតត្រាផ្តាច់មុខនៃការច្នៃប្រឌិតបរទេសបែបនេះ នៅក្នុងប្រទេសរុស្ស៊ីគឺ "គ្រោះថ្នាក់" និងមិនអាចទទួលយកបានទេ។ លោក ពូទីន បានអំពាវនាវម្តងហើយម្តងទៀត ឱ្យទីក្រុង ម៉ូស្គូឱ្យឈប់ពឹងផ្អែកលើបច្ចេកវិទ្យារបស់លោកខាងលិច ហើយកាលពីខែកញ្ញាកន្លងទៅ ក៏បានបញ្ជាឱ្យ រដ្ឋាភិបាលបោះទុនវិនិយោគក្នុងការអភិវឌ្ឍកុំព្យូទ័រទំនើប និងការស្រាវជ្រាវបញ្ញាសិប្បនិម្មិត៕

Comments

Related posts