បទយកការណ៍៖ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

Chuon Bona | ថ្ងៃទី 05 ខែ តុលា ឆ្នាំ 2024

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ដោយលោកស្រីសន សាវិន  

លោកអ្នកនាងជាទីមេត្រី !

  វិស័យអប់រំគឺជាកត្តាគន្លឹះមួយក្នុងការអភិវឌ្ឍធនធានមនុស្ស និងរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ ដើម្បីធានានិរន្តរភាពក្នុងការអភិវឌ្ឍធនធានមនុស្ស ចាំបាច់ត្រូវធ្វើការអភិវឌ្ឍគ្រូបង្រៀនឱ្យមានសមត្ថភាពពេញលេញសំដៅជំរុញការអនុវត្តក្របខណ្ឌច្បាប់  គោលនយោបាយគោលការណ៍ឱ្យសម្រេចតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។«ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ »គឺជា ប្រធានបទដែលក្រសួងអប់រំយុវជននិងកីឡា លើកយកមកប្រារព្ធទិវាគ្រូបង្រៀនថ្ងៃ៥ តុលា ឆ្នាំ២០២៤។ការលើកយកប្រធានបទនេះដើម្បីបង្ហាញពីសម្ថភាពគ្រប់ជ្រុងជ្រោយរបស់គ្រូបង្រៀនគ្រប់លំដាប់ថ្នាក់។

             ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ជាប្រធានបទដែលក្រសួងអប់រំយុវជននិងកីឡាលើកយកមកប្រារព្ធទិវាគ្រូបង្រៀន៥ តុលា ឆ្នាំ២០២៤។ប្រធានបទនេះត្រូវបានឯកឧត្ដមបណ្ឌិត សភាចារ្យហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានមាន ប្រសាសន៍នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនដែលប្រារព្ធនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រធានបទឆ្នាំនេះ គឺដើម្បីបង្ហាញអំពី ទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួមនិងកសាងមូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងការអភិវឌ្ឍគ្រូបង្រៀន តាមរយៈកំណែទម្រង់សាលាគរុកោសល្យគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល បាន កំណត់យកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” សម្រាប់ឆ្លើយតប ទៅ នឹងបដិវត្តកម្មឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា និងតម្រូវការ ក្នុង ការ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះដ៏សំខាន់ក្នុងការសម្រចបានចក្ខុវិស័យ កម្ពុជាឆ្នាំ ២០៥០។

សំឡេងទី១« ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ការអភិវឌ្ឍមូលធនមនុស្សដែលមានសមត្ថភាព និងភាពឆ្លើយតបទៅនឹងតម្រូវការនៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា គឺជាភាពចាំបាច់ ដែល មិនអាច រំលងបាន និងទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវអនុវត្ត. គ្រូបង្រៀន  គឺជា ភ្នាក់ងារ ដ៏សំខាន់ ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ការបង្កើន គុណភាព និងឧត្តមភាព របស់ គ្រូបង្រៀន គឺជាកត្តាគន្លឹះ ដោយក្រសួងនឹងបន្តកំណែទម្រង់សាលាគរុកោសល្យពោលគឺ ការប្រែ ក្លាយ សាលាគរុកោសល្យ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការបណ្តុះបណ្តាល និង វិក្រឹត ការ គ្រូបង្រៀនគ្រប់កម្រិត ការអភិវឌ្ឍគ្រូបង្រៀន ត្រូវការនូវគោលនយោបាយ អប់រំ គ្រូ បង្រៀន ដែលគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការអប់រំជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ឋានៈរបស់គ្រូបង្រៀននៅក្នុង សង្គម»។

ឯកឧត្ដមបណ្ឌិត សភាចារ្យហង់ ជួនណារ៉ុន បានមានប្រសាសន៍បន្តទៀតថា ការប្រារព្ធទិវាគ្រូ បង្រៀនជាវប្បធម៌ប្រពៃណីសិស្ស និស្សិត និងយុវជន ឱ្យរំឭកគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ទូទាំងប្រទេសក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្ស ការអភិវឌ្ឍធនធានមនុស្ស សម្រាប់ប្រទេសជាតិ។ការរំឭកគុណគ្រូបានក្លាយជាចលនាផុលផុស តាមរយៈការជួបជុំគ្រូបង្រៀនជាមួយអតីតសិស្ស និស្សិត នៅតាមសាលារៀនផងដែរ។

សំឡេងទី២«ទិវាគ្រូបង្រៀន 5 តុលានេះក្លាយទៅជាទិវាដឹងគុណគ្រូដែលស្ថិតនៅជាអមតៈក្នុងបេះដូងរបស់សិស្សានុសិស្សនិស្សិតយុវជននិងប្រជាពលរដ្ឋគ្រប់វ័យគ្រប់ជំនាន់និងគ្រប់សម័យកាលតរៀងទៅ។ជាមួយគ្នានេះខ្ញុំសូមស្នើដល់លោកឪពុកអ្នកម្ដាយនិងអ្នកអាណាព្យាបាលទាំងអស់នៅទូទាំងប្រទេសសូមចូលរួមចំណែកឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀតក្នុងការជួយអប់រំកូនចៅឲ្យចេះគោរពឱនលំទោនមានចរិយាល្អមានគុណធម៌និងចេះដឹងគុណគ្រូដោយសារពួកគាត់បានបង្ហាត់បង្រៀនឲ្យកូនចៅរបស់យើងឲ្យមានចំណេះដឹងជំនាញសមត្ថភាព  និងកសាងអនាគតបានភ្លឺស្វាងនិងរុងរឿង»។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កំណែទម្រង់អប់រំគ្រូបង្រៀននៅប្រទេសកម្ពុជា មានការរីកចម្រើនជាលំដាប់។នេះជាការលើកឡើងរបស់លោក សាដា អ៊ូម៉ាអាឡាំ ប្រធានអង្គការយូណេស្កូប្រចាំកម្ពុជាដែលបានថ្លែងនៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន៥តុលា។ប្រធានអង្គការយូណេស្កូ បានបន្តទៀតថាគ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ ដែលជាមធ្យោបាយដ៏មានឥទ្ធិពលបំផុតក្នុងការលើកកម្ពស់ធនធានមនុស្ស ការសម្រេចបាននូវវឌ្ឍនភាពសង្គម និងបរិវត្តកម្មសង្គមកម្ពុជា។សំឡេងទី៣«ក្នុងដំណើរការឆ្ពោះទៅរកចក្ខុវិស័យរបស់ប្រទេសកម្ពុជាឆ្នាំ 2050 គ្រូបង្រៀននិងបន្តដើរតួជាភ្នាក់ងារនៃការផ្លាស់ប្ដូរស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទីមួយហើយទទួលស្គាល់ថាបដិវត្តកម្មអប់រំចាប់ផ្ដើមពីគ្រូបង្រៀនស្រពពេលដែលប្រទេសកម្ពុជាកំពុងរៀបចំខ្លួនក្នុងការចាកចេញពីចំណាត់ក្រុមប្រទេសមានការអភិវឌ្ឍតិចតួច  គ្រូបង្រៀននៅតែជាចំណុចស្នូលនៃចក្ខុវិស័យនេះ  ហើយត្រូវតែទទួលបានការអភិវឌ្ឍវិជ្ជាជីវៈ ការទទួលស្គាល់និងការគាំទ្រពេញលេញ ដើម្បីបំផុសគំនិតនិងត្រួសត្រាយផ្លូវដល់អ្នកជំនាន់ក្រោយ»។

ប្រធានអង្គការយូណេស្កូបានមានប្រសាសន៍បន្ថែមទៀតថា យើងត្រូវរួមគ្នាធានាឱ្យបានថាគ្រូបង្រៀនគ្រប់រូបទទួលបានការគាំទ្រគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវសក្ដានុពលពេញលេញសម្រាប់ការដឹកនាំនិងត្រួសត្រាយផ្លូវដល់យុវជនកម្ពុជាជំនាន់ក្រោយ។តាមរយៈការផ្ដល់ឱកាសអភិវឌ្ឍវិជ្ជាជីវៈ ឧបករណ៍និងវិធីសាស្ត្របង្រៀនប្រកបដោយនវានុវត្តន៍សមត្ថភាពឌីជីថលនិងការលើកកម្ពស់ឋានៈវិជ្ជាជីវៈដល់គ្រូបង្រៀន យើងនឹងអាចធានាបានថាកុមារកម្ពុជាគ្រប់រូបនិងរីកលូតលាស់និងមានបំណិនមូលដ្ឋានគ្រឹះរឹងមាំ ក្នុងការសម្រេចបាននូវជោគជ័យនាពេលអនាគត។

សំឡេងទី៤«នាពេលខាងមុខនេះអង្គការយូនីស្កូរួមជាមួយនឹងដៃគូអភិវឌ្ឍន៍នានានិងបន្តគាំទ្រក្រសួងអប់រំយុវជននិងកីឡាក្នុងការពង្រឹងវិជ្ជាជីវៈគ្រូបង្រៀនតាមរយៈការតាក់តែងគោលនយោបាយនិងការស្រាវជ្រាវស្ដីពីការអប់រំគ្រូបង្រៀន ការគ្រប់គ្រង និងការអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូបង្រៀន។អង្គការ Unescoនឹងបន្តគាំទ្រក្រសួងអប់រំយុវជននិងកីឡាក្នុងការរៀបចំច្រកបណ្ដុះបណ្ដាលសម្រាប់ចាប់យកអាជីពជាគ្រូបង្រៀនបឋមសិក្សា។យើងនឹងពង្រឹងនិងពង្រីកប្រព័ន្ធការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំដើម្បីផ្ដល់ឱកាសដល់គ្រូបង្រៀនគ្រប់រូបក្នុងការពង្រឹងសមត្ថភាពនិងដំឡើងគុណវុឌ្ឍិ។យើងនឹងបន្តវិនិយោគលើកម្មវិធីសិក្សាកម្រិតថ្នាក់ដំបូងដើម្បីធានាថាសិស្សានុសិស្សនៅកម្រិតថ្នាក់ដំបូងទទួលបានការអភិវឌ្ឍសមត្ថភាពមូលដ្ឋានគ្រឹះដ៏រឹងមាំ។នៅក្នុងពិភពលោកដែលមានការផ្លាស់ប្ដូរដោយឆាប់រហ័សជំរុញឲ្យបច្ចេកវិទ្យាយើងនឹងបន្តគាំទ្រក្រសួងអប់រំយុវជននិងកីឡាក្នុងការវិនិយោគលើបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍និងបដិវត្តកម្មឌីជីថលក្នុងវិស័យអប់រំជួយគ្រូបង្រៀនឲ្យចេះប្រើប្រាស់ឧបករណ៍និងបច្ចេកវិទ្យាឌីជីថលសម្រាប់គាំទ្រការសិក្សារបស់សិស្សានុសិស្សទាំងនៅក្នុងនិងក្រៅថ្នាក់រៀន»។

អ្នកគ្រូឈូក ផល្គុន ជាគ្រូបង្រៀនមុខវិជ្ជាពលរដ្ឋវិទ្យា នៃវិទ្យាល័យហ៊ុនសែនពញាពន់ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្នក្នុងសម័យឌីជីថល មនុស្សគ្រប់រូបបានព្យាយាមសិក្សាស្រាវជ្រាវបន្ថែមដើម្បីដើរឱ្យទាន់សម័យបច្ចេកវិទ្យា។ដោយឡែកសម្រាប់គ្រូបង្រៀនវិញ កាន់តែខិតខំទទួលការបណ្ដុះបណ្ដាលកម្មវិធីសិក្សាថ្មី ៗដើម្បីបន្តចែករំលែកទៅដល់សិស្សានុសិស្ស របស់ខ្លួន។

សំឡេងទី៥«មនុស្សយើងម្នាក់ៗសុទ្ធតែត្រូវការទទួលយកអ្វីដែលថ្មី ឬហៅថារៀនអ្វីដែលថ្មី អ្វីដែលប្លែកដើម្បីយកមកអភិវឌ្ឍខ្លួនយើង និងអ្នកនៅជុំវិញខ្លួនយើងផងដែរ។ ជាពិសេសក្នុងនាមយើងជាគ្រូបង្រៀន បានន័យថាយើងត្រូវចែករំលែកចំណេះដឹង ចឹងយើងត្រូវការពង្រីកចំណេះដឹងយើងបន្ថែម ដើម្បីយើងយកចំណេះដឹងទាំងអស់នោះ មកចែកចាយបន្តដល់សិស្សានុសិស្សរបស់យើង ដូច្នេះវាពិតជាមានសារៈសំខាន់ ដែលយើងបណ្ដុះបណ្ដាលអភិវឌ្ឍគ្រូបង្រៀន ដើម្បីឱ្យគាត់ ដើរទាន់សម័យបច្ចេកវិទ្យា»។

អ្នកគ្រូឈូក ផល្គុនបានលើកឡើងទៀតថា ការអភិវឌ្ឍគ្រូបង្រៀនពិតជាមានសារៈសំខាន់ ក្នុងការចូលរួមឱ្យវិស័យអប់រំកម្ពុជាមានការប្រែប្រួលខ្លាំង ទី១ ធ្វើឱ្យលោកគ្រូអ្នកគ្រូទទួលបានចំណេះដឹងដែលថ្មីទាន់សម័យកាល ទី២ ធ្វើឱ្យគ្រូបង្រៀនកាន់តែមានគ្រឹះរឹងមាំ ក្នុងការបង្រៀនសិស្សតាំងពីថ្នាក់កម្រិតបឋមសិក្សាមក។

សំឡេងទី៦«យើងទាំងអស់គ្នាដឹងហើយថាគ្រូបង្រៀនជាអ្នកផ្ដល់នូវចំណេះដឹង និងអប់រំធនធាន មនុស្ស ឬបញ្ញវន្តសម្រាប់ប្រទេសជាតិឱ្យមានការរីកចម្រើន ចឹងបើគ្រូមានការអភិវឌ្ឍន៍ វានឹងធ្វើឱ្យវិស័យអប់រំមានភាពរីកចម្រើនទៅមុខ។កាលណាវិស័យអប់រំមានភាពល្អប្រសើរ បានន័យថាប្រទេសជាតិសម្បូរទៅដោយធនធានមនុស្ស ដែលគាត់មានចំណេះដឹងគ្រប់គ្រាន់ មានទាំងបច្ចេកវិទ្យា ដើម្បីធ្វើការរួមគ្នា ចឹងមនុស្សរស់នៅតែងតែផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក។ ដូច្នេះបើ សម័យកាលមានបច្ចេកវិទ្យាហើយ ហើយបន្តបណ្ដុះបណ្ដាលដល់គ្រូ ធ្វើឱ្យគ្រូទទួលបានចំណេះដឹងច្រើនងាយស្រួលក្នុងការបន្តឱ្យសិស្ស ងាយស្រួលក្នុងការគ្រប់គ្រងសិស្ស  និងធ្វើឱ្យប្រទេសជាតិយើងទទួលបានយុវជនដែលមានសមត្ថភាពពិតប្រាកដ និងមានភាពវៃឆ្លាត ដើរទាន់សភាពការណ៍នៅលើពិភពលោកទាំងមូល»។

  លោកអ្នកនាង ជាទីមេត្រី!

ដោយហេតុថាបច្ចុប្បន្នបច្ចេកវិទ្យាថ្មីកាន់តែទំនើប ដែលតម្រូវឱ្យទាំងគ្រូនិងសិស្សខិតខំចាប់យកការ ផ្លាស់ប្ដូរថ្មី ដើម្បីដើរឱ្យទាន់សម័យឌីជីថល ក្រសួងអប់រំបាននឹងខិតខំព្យាយាម ជំរុញការរៀនបន្ថែមពេញមួយជីវិតរបស់លោកគ្រូអ្នកគ្រូ មិនថាឡើយតែចំណេះដឹងទេ រួមទាំងបំណិនបច្ចេកវិទ្យាផងដែរ។ទិវាគ្រូបង្រៀននៅកម្ពុជាបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ហើយដែលមកដល់ឆ្នាំនេះជាខួបលើកទី២៧។ ទិវាគ្រូបង្រៀន៥តុលា  ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីបំផុសនូវ វប្បធម៌ និងប្រពៃណីនៃការរំឭកគុណូបការៈ ដ៏ថ្លៃថ្លា ជូនចំពោះគ្រូបង្រៀន នៅគ្រប់ភូមិសិក្សា ទូទាំងប្រទេស ដែលពួកគាត់បាននឹងកំពុងបំពេញការងារជាអ្នកអប់រំ និងជាសិល្បករផ្ទេរចំណេះដឹង  និងជូនចំពោះគ្រូបង្រៀន ដែលបានចូលនិវត្តន៍ ឬ បានបាត់បង់ជីវិតទៅហើយក្ដី៕

បទយកការណ៍៖ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
បទយកការណ៍៖ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
បទយកការណ៍៖ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
បទយកការណ៍៖ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
បទយកការណ៍៖ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
បទយកការណ៍៖ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
បទយកការណ៍៖ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
បទយកការណ៍៖ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
បទយកការណ៍៖ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
បទយកការណ៍៖ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
បទយកការណ៍៖ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០