រដ្ឋមន្រ្ដីក្រសួងការងារណែនាំដល់សហជីពទាំងអស់កុំយករោងចក្រ សហគ្រាស ធ្វើជាទីលាននៃការប្រកួតប្រជែងដណ្តើមសមាជិកគ្នា

Narith | ថ្ងៃទី 02 ខែ ធ្នូ ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០២ ១២ ២៤

ភ្នំពេញ៖រដ្ឋមន្រ្ដីក្រសួងការងារ បានណែនាំទៅដល់ក្រុមសហជីពទាំងអស់កុំយករោងចក្រ សហគ្រាស ធ្វើជាទីលាននៃការប្រកួតប្រជែងដណ្តើមសមាជិកគ្នា ដែលនាំឱ្យប៉ះពាល់ដល់ដំណើរការផលិតកម្មរបស់វិនិយោគិន និងជាពិសេសប៉ះពាល់ដល់ការងារ និងប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិតផ្ទាល់។   

 ថ្លែងក្នុងកម្មវិធី បិទសមាជវិសាមញ្ញក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សហជីពទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក យកការពិភាក្សាគ្នាដោយរក្សាកត្តាសត្យានុម័តជាគោល មិនត្រូវមានការរើសអើង ឬចាត់ចំណាត់ថ្នាក់គ្នា តាមរយៈការប្រើប្រាស់ពាក្យសហជីពឯករាជ្យ ឬមិនឯករាជ្យ ដែលតិចឬច្រើន នឹងនាំឱ្យមានការបែកបាក់រវាងសហជីព និងសហជីព។ 

ជាមួយគ្នានេះ ឯកឧត្ដមបានបញ្ជាក់ថា សហជីពទាំងអស់ ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាមលក្ខន្តិកៈ គោរពតាម គោលការណ៍ត្រឹមត្រូវរបស់សហជីព ដោយបង្ហាញនូវតំណាងភាពដ៏ស្មោះត្រង់សម្រាប់ការពារផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិតចៀសវាងឱ្យបានពីការយករោងចក្រ សហគ្រាស ធ្វើជាទីលាននៃការប្រកួតប្រជែងដណ្តើម សមាជិកគ្នា ដែលនាំឱ្យប៉ះពាល់ដល់ដំណើរការផលិតកម្មរបស់វិនិយោគិន និងជាពិសេសប៉ះពាល់ដល់ការងារ និងប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិតផ្ទាល់។

  ឯកឧត្ដមបានបញ្ជាក់ទៀតថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈដែលបានលើកឡើងនាពេលនេះ មិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ។ ផ្ទុយទៅវិញ នេះគឺជាការ ជំរុញឱ្យសហជីពទាំងអស់ខិតខំធ្វើឯកភាពកម្មរវាងគ្នានិងគ្នា ដើម្បីពង្រឹងបាននូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ ព្រមទាំងបង្កើននូវសមត្ថភាព និងប្រសិទ្ធភាពរបស់សហជីព ដែលជាអ្នកតំណាងសំឡេងនៃបងប្អូនកម្មករនិយោជិត និងរួមចំណែកកាន់តែសំខាន់បន្ថែមទៀត ជំរុញការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និយាយជាទូទៅ និងក្នុងវិស័យកាត់ដេរ  ស្បែកជើង កាបូប និងផលិតផលិតផលធ្វើដំណើរ និយាយដោយឡែក។  

លោក មុំ សៀក  ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU)  អាណត្តិទី៩ បានប្ដេជ្ញាខិតខំប្រឹងប្រែងដឹកនាំការងារសហជីពនេះឱ្យកាន់តែរីកចម្រើន និងមានការឯកភាពផ្ទៃក្នុងឱ្យក្លាយជាធ្លុងមួយ ដើម្បីពង្រឹងគុណភាព និងសំឡេងកាន់តែខ្លាំងក្លាបន្ថែមទៀត។

លោក មុំ សៀក  បានបញ្ជាក់ថា ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានរៀបចំផែនការ និងទិសដៅយន្ដការដោះស្រាយច្បាស់លាស់ ដើម្បីធានាការពារផលប្រយោជន៍ និងដោះស្រាយបញ្ហាជូនកម្មករកម្មការិនីឱ្យបានទាន់ពេលវេលាផងដែរ។ ពិសេសចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ពាក់ព័ន្ធវិស័យការងារ សំដៅធ្វើឱ្យមានភាពប្រសើរឡើង ផ្នែកសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ឈានឆ្ពោះទៅរកសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។

សូមបញ្ជាក់ថា នៅកម្ពុជាមាន សហព័ន្ធសហជីពជាតិកម្ពុជាចំនួន ៨៦ និងសហជីពមូលដ្ឋានចំនួនសរុបជាង ៨០០ ៕