អភិបាលរងខេត្តស្ទឹងត្រែងណែនាំម្ចាស់អាជីវកម្មរៀបចំបរិស្ថានស្អាត និងមានភាពបៃតង សម្រាប់ទាក់ទាញភ្ញៀវទេសចរ

Narith | ថ្ងៃទី 21 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា.លោកគឹមហឿន

ស្ទឹងត្រែង. អភិបាលរងខេត្តស្ទឹងត្រែងបានណែនាំឱ្យអ្នកប្រកបមុខរបរពាក់ព័ន្ធលើវិស័យទេសចរណ៍  ត្រូវបង្កើនការរៀបចំបន្ថែមលើមូលដ្ឋានកំពុងធ្វើអាជីវកម្មឱ្យមានបរិស្ថានស្អាត មានភាពបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលបានមកលែងខេត្តស្ទឹងត្រែងម្តងហើយឱ្យចង់មកម្តងទៀត។

   ក្នុងសិក្ខាសាលាពិគ្រោះយោបល់និងតម្រង់ទិសដើម្បីវាស់វែងអំពីបដិសណ្ឋារកិច្ចកម្ពុជាបៃតងធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥លោកសែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ការជំរុញឱ្យម្ចាស់អាជីវកម្មបង្កើនការរៀបចំបន្ថែមលើមូលដ្ឋានកំពុងធ្វើអាជីវកម្មឱ្យមានបរិស្ថានស្អាត មានភាពបៃតងនេះជាគោលដៅចម្បង ព្រោះនៅពេលមានភ្ញៀវទេសចរមកច្រើនប្រជាពលរដ្ឋយើង ក៏ដូចជាម្ចាស់អាជីវកម្មគ្រប់ប្រភេទ  និងរកប្រាក់ចំណូលបានដោយប្រយោលពីវិស័យទេសចរណ៍។
   លោកបន្តថា៖ ប្រការដូចនេះរាល់ម្ចាស់រមណីយដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ត្រូវបង្កើនការគ្រប់គ្រងផ្នែកបរិស្ថាន ឱ្យបានល្អទៅតាមស្តង់ដា។
(សំឡេង)រាល់ម្ចាស់អាជីវកម្មទាំងអស់យើងត្រូវរៀបចំយ៉ាងណា ភោជនីយដ្ឋានយើងអាហារដ្ឋានយើងឱ្យមានស្តង់ដា ហើយពាក់ព័ន្ធនឹងអនាម័យបរិស្ថានយើងត្រូវ  គិតគូរ អំពីសំរាម ដែលយើងត្រូវចោលយ៉ាងណាកុំឲ្យមានសំរាមនៅមុខ ភោជនីយដ្ឋានរបស់យើង និងនៅតាមបណ្ដាអាជីកម្មផ្សេងៗ។
       លោកអ៊នប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖កិច្ចការងារនេះកន្លងមកមន្ត្រីជំនាញផ្នែកសេវាកម្មទេសចរណ៍ចុះទៅណែនាំបងប្អូនប្រកបរបរ ធ្វើអាជីវកម្មពាក់ព័ន្ធនិងវិស័យទេសចរណ៍នេះឱ្យផ្លាស់ប្តូរ កែច្នៃមូលដ្ឋានឱ្យមានសោភ័ណភាពនិងភាពបៃតង ។
     លោកបន្តថា៖ជាមួយគ្នានេះពីមួយឆ្នាំទៅមួយឆ្នាំ ត្រូវធ្វើឱ្យមានភាពរីកចម្រើនទាំងនៅក្នុងស្រុកនិងនៅក្រៅស្រុក  ជាពិសេសធ្វើការអភិវឌ្ឍន៍លើកវិស័យទេសចរណ៍នៅក្នុងខេត្តយើងនេះ(សំឡេង)អីចឹងនៅក្នុងនេះមូលដ្ឋានអាជីវកម្ម សេវាកម្ម ទេសចរណ៍ដែលកំពុងតែបម្រើ អាជីវកម្មនេះ   ត្រូវតែចូលរួមចំណែកជាមួយមន្ទីរទេសចរណ៍ខេត្ត   ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន  និងការចូលរួមទាំងពីរគុណភាពសេវាកម្ម  ហើយគិតគូរទាំងអស់គ្នា អំពីភាពបៃតងនេះ  ដែលជាការរួមចំណែកទាក់ទាញភ្ញៀវទេសចរ មកខេត្តយើងឱ្យបានកាន់តែច្រើន។
        លោកស្រីផិត ហ្វោនតាម្ចាស់ភោជនីយដ្ឋានស្រស់ស្រាយពេញចិត្ត នៅភូមិបាចុងសង្កាត់ព្រះបាទបានបញ្ជាក់ថា៖  ចំណុចនេះអ្នកប្រកបអាជីវកម្មបានរួមគ្នាអនុវត្តព្រមៗគ្នា  ព្រោះចង់បានអតិថិជនមកគាំទ្រឱ្យច្រើនជាប្រចាំ ក៏ដូចជានៅពេលមានបុណ្យទានផងដែរ  (សំឡេង)ការលក់ដូរហ្នឹងខ្ញុំ  ទោះជាមានកម្មវិធីអ្វីចូលឆ្នាំចូលអីឬក៏ភ្ញៀវ ទៅចូលមកលេងគឺតម្លៃនៅដដែលអត់ឡើងថ្លៃ ហើយក៏អត់ក្រោមហ្នឹងដែរ  បរិមាណគឺនៅដូចដើម   រសជាតិក៏នៅតែឆ្ងាញ់ដដែល។
      សូមបញ្ជាក់ថា៖ កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងសហការផ្តល់មូលនិធិដោយ ភ្នាក់ងារអភិវឌ្ឍន៍ (លីចតេនស្ទីន) ហៅកាត់ថា(LED)។ កម្មវិធី SDP ដំណាក់កាលទី៣ឆ្នាំ (២០២៤ - ២០២៨) ត្រូវបានអនុវត្តដោយ អង្គការស្វីសខន់ថាក់ (Swisscontact) ក្នុងសម្ព័ន្ធជាមួយ involas និង សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងទេសចរណ៍ នៅក្នុងខេត្តគោលដៅចំនួន១២ ក្នុងនោះមានខេត្តក្រចេះ- ស្ទឹងត្រែង- ព្រះវិហារ -មណ្ឌលគិរី- រតនគិរី- ពោធិ៍សាត់- បាត់ដំបង- បន្ទាយមានជ័យ- ឧត្តរមានជ័យ- ប៉ៃលិន- កំពង់ឆ្នាំង- និងខេត្តកោះកុង៕