រាត្រីវប្បធម៌ និងពិព័រណ៍រូបថត ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ រៀបចំឡើងនៅខេត្តសៀមរាប

Narith | ថ្ងៃទី 23 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥

នៅខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានរៀបចំកម្មវិធី រាត្រីវប្បធម៌ និងពិព័រណ៍រូបថត ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោល នយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) លោក LU Qizhi ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និងឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីមេគង្គ-ឡានឆាងកម្ពុជា លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ។

មានប្រសាសន៍នៅក្នុងទិវាសប្តាហ៍ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលន/បាយពាណិជ្ជកម្ម មានប្រសាសន៍ថា  ទិវាសប្តាហ៍មេគង្គ-ឡានឆាង ជាផ្នែកមួយដ៏សំខាន់នៃលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (NSC-MLC) ដើម្បីបង្ហាញពីសាមគ្គីភាពរបស់យើងសង្ហាញពីសាមគ្គីភាពរបស់យើងសម្រាប់ចក្ខុវិស័យ និង គោលដៅរួម ។ ឆ្នាំនេះ ទិវារត់កម្សាន្តអបអរសាទរសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅខេត្តសៀមរាប ព្រមទាំងរៀបចំកម្មវិធីរាត្រីវប្បធម៌ ពិព័ណ៌រូបថត និងការប្រមូលថវិកាដើម្បីជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ ។ ឯកឧត្តមបានបន្ថែមថាកិច្ចសហប្រតិបត្តិការនេះផ្តោតលើសសរស្តម្ភសំខាន់ៗចំនួនបីរួមមាន (១)កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ (២)ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និង (៣)សង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជន  រួមជាមួយវិស័យអាទិភាពសំខាន់ៗគឺ ការតភ្ជាប់ សមត្ថភាពផលិតកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន ធនធានទឹក កសិកម្ម និង ការកាត់បន្ថយភាពក្រីក្រ ។
សូមជម្រាបថាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឬកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួបរួមដោយទន្លេតែ មួយ (មេគង្គ-ឡានឆាង) ត្រូវបានបង្កើតឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងគោលបំណងធានាសន្តិភាព និងស្ថិរភាពក្នុងអនុតំបន់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសមេគង្គ និងប្រទេសចិន ដើម្បីកសាងសុខុមាលភាពប្រជាជន និងកសាងសហគមន៍នៃ អនាគតរួមប្រកបដោយសន្តិភាព និងវិបុលភាព។ ប្រទេសសមាជិកនៃទន្លេមេគង្គ-ឡានឆាង មានកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង រៀតណាម៕