អភិបាលខេត្តស្ទឹងត្រែងណែនាំឱ្យយុវជនឈ្វេង យល់ពីការប្រារព្វពិធីបុណ្យព្រះគោនៅស្រុកថាឡាបរិវ៉ាត់

Narith | ថ្ងៃទី 22 ខែ មីនា ឆ្នាំ 2025

     វិទ្យុជាតិកម្ពុជា លោកអ៊ាន គឹមហឿន
ខេត្តស្ទឹងត្រែង៖អភិបាលខេត្តស្ទឹងត្រែងបានរំឮកឱ្យយុវជនឈ្វេងយល់ពិធីបុណ្យប្រាសាទព្រះគោដែលបានធ្វើជារៀងរាល់ឆ្នាំនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ដើម្បីនាំគ្នាបង្កើនការអភិរក្សរូបសំណាកព្រះគោដែលជាមរតកបន្សល់ទុកពីដូនតាយើងមក។
អ្នកយកព័ត៌មានយើងប្រចាំខេត្តស្ទឹងត្រែងធ្វើសេចក្តីរាយការណ៍
      ក្នុងពិធីបុណ្យប្រសាទព្រះគោរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ឯកឧត្តមសរសុពុត្រាអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា៖នៅទីតាំងប្រាសាទព្រះគោប្រជាជនយើងជាចាស់ទុំមានទំលាប់តាំងពីដើមរៀងមកនិងបាននាំគ្នាធ្វើបុណ្យបួងសួងសុំឱ្យបរមីផ្តល់សេចក្តីសុខចម្រើនជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។
        ឯកឧត្តមមានប្រសាសន៍បន្តថា៖រូបសំណាកនិងតួប្រាសាទព្រះគោនេះជារបស់ដូនតាសល់ពីសម័យដើមហើយអាជ្ញាធរព្រះសង្ឃរួមនិងប្រជាពលរដ្ឋនាំគ្នាធ្វើបុណ្យនេះឡើងគឺចង់អភិរក្សវត្ថុបុរាណដែលមានបារមីសក្តិសិទ្ធឲ្យនៅគង់វង្សយូរអង្វែង  ដូច្នេះយុវជនយើងមានតូនាទីជាអ្នកបន្តវេន ត្រូវឈ្វេងយល់ពីទំនៀមទំលាប់របស់ដូនតា ហើយនាំគ្នាប្រតិបត្តិឱ្យបានត្រឹមត្រូវ។
      លោកសនសារឿនអភិបាលស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖ទំលាប់ប្រពៃណីនេះបានបាត់បង់នៅក្នុងសម័យប៉ុលពតហើយក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ប្រជាពលរដ្ឋយើងនាំគ្នារៀបចំធ្វើបុណ្យនេះឡើងជារៀងរាល់ឆ្នាំនៅក្នុងខែមិនា នៅបរិវេណប្រសាទព្រះគោ ដែលពីដើមហៅថាប្រសាទស្រី។
      លោកបន្តថា៖បុណ្យនេះចាស់ទុំបានភ្ជាប់ជាមួយនិងរបាំវាយខែល របស់ជនជាតិគួយ-របាំត្រុដិ-និងល្បែងប្រជាប្រិយ៍ផ្សេងៗសំរាប់កូនចៅជំនាន់ក្រោយរួមគ្នារក្សាបន្តពីដូនតា ។
          លោកជ័យឃុនជនជាតិគួយមកភូមិឃុំស្រុកឆែប ខេត្តព្រះវិហារអះអាងថា៖តាំងពីដូនតាយើងមកមានទំលាប់វាយខែលហៅថារបាំវាយកួយប្រជាជនយើងបាននាំគ្នាអភិរក្សមិនឱ្យបាត់បង់ទេហើយនៅជិតបុណ្យចូលឆ្នាំចូលមកដល់ បងប្អូនជនជាតិតែងនាំយកមកសំដែងបង្ហាញឱ្យយុវជនយើងបានស្គាល់។
      លោកបន្តថា៖នៅពេលវាយខែលនេះយើងមានអ្នកច្រៀង អ្នកផ្លុំស្លឹក ផ្លុំស្នែងនិងវាយស្គ ព្រោះមួយឆ្នាំ ជួបគ្នាម្តងដើម្បីបង្ហាញពីភាពក្លាហានរបស់អ្នកការពារមូលដ្ឋានក្នុងភូមិយើង ។ 
       លោកសេងផាន់លី  រស់នៅឃុំអន្លុងជ្រៃ តំណាំងឱ្យក្រុមយុវជន បានចាត់ទុកការរៀបចំឲ្យមានឡើងវិញនូវប្រពៃណីនេះ ពិតជាមានតម្លៃសម្រាប់សង្គមជាតិ  និងបានធ្វើឱ្យកូនចៅជំនាន់ក្រោយនិងភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឃើញនិងបានស្គាល់ហើយ ជនជាតិដើមភាគតិចក៏ថែរក្សានូវទំនៀមទំលាប់នេះបានគង់វង្ស  សម្រាប់ឱ្យយុវជនយើងប្រតិបត្តិតាមបានល្អ។
          សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងទំលាប់ធ្វើបុណ្យព្រះគោជារៀងរាល់ឆ្នាំនៅមុនពេលរដូវចូលឆ្នាំប្រពៃណីជាតិខ្មៃរដើម្បីសុំសេចក្តីសុខនិងពេលធ្វើការងារបង្កបង្កើនឲ្យទទួលបានផលច្រើន  ហើយការរស់នៅចៀសផុតពីគ្រោះចង្រៃផ្សេងៗ៕