សម្តេចធិបតីស្នើឱ្យវិស័យធនាគារឯកជន គិតគូរជួយផ្តល់ហិរញ្ញប្បទាន ឥណទាន ដល់វិស័យទេសចរណ៍សហគមន៍ ក្នុងអត្រាការប្រាក់ល្អ

Narith | ថ្ងៃទី 22 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២២ ០៣ ២០២៥)
តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់វិស័យធនាគារឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងដល់វិស័យទេសចរណ៍ ជាពិសេសទេសចរណ៍សហគមន៍ខ្នាតតូចៗ ដែលមានភាពរឹងមាំ និងមានសក្តានុពល តាមរយៈការផ្តល់ហិរញ្ញប្បទាន និងឥណទានក្នុងអត្រាការប្រាក់ល្អ។
ក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានអំពាវឱ្យប្រជាពលរដ្ឋនៅសហគមន៍ ខិតខំយ៉ាងណា កសាងឱ្យបាននូវសហគមន៍រឹងមាំ ដោយឯកភាពគ្នា ជួយគ្នារស់ ជួយគ្នារីកចម្រើន ទើបអាចជោគជ័យ ។ បន្ថែមលើនេះ សម្តេចធិបតី សង្កត់ធ្ងន់ថា រដ្ឋអាចជួយ និងអ្នកក្រៅអាចជួយមួយចំនួន ប៉ុន្តែដែលអាចជួយឱ្យរស់ពិតប្រាកដ គឺអ្នកក្នុងសហគមន៍ផ្ទាល់នេះតែម្ដង។
ក្នុងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍជាពិសេសទៅលើទេសចរណ៍ខ្នាតតូច ទេសចរណ៍បែបធម្មជាតិ ទេសចរណ៍សហគមន៍នេះ គឺត្រូវភ្ជាប់  តួរយ៉ាង គ្រាន់តែការធ្វើនេសាទរបស់សហគមន៍ ដែលមានជាយូរឆ្នាំមកហើយ ក៏អាចបង្កើតជាកន្លែងទាក់ទាញនូវទេសចរណ៍ ដែលចង់មើលអ្វីប្លែកៗ ដូចជាការទិញលក់ត្រី ដោយបង្កើតជាអាហារដ្ឋាននៅនឹងកន្លែងជាដើម ។
 "ខ្ញុំគិតថា យើងជួយសម្រួលពង្រឹងនេះ ហើយប្រសិនជាមាន ការវិនិយោគទៀត កុំចាំបាច់ទាល់តែក្រុមហ៊ុនឯកជនមកវិនិយោគ សហគមន៍ដែលអាចធ្វើបាន យើងនិយាយជាមួយធនាគារឯកជន នៅពេលសហគមន៍រឹងមាំ សក្តានុពលគឺជួយផ្តល់នូវហិរញ្ញប្បទាន ដូចយើងធ្វើនៅក្នុងវិស័យកសិកម្ម នៅក្នុងវិស័យផ្សេងៗ ដូច្នេះខ្ញុំសូមឱ្យខាងវិស័យធនាគារឯកជនរបស់យើង គិតគូរអំពីការជួយផ្តល់ហិរញ្ញប្បទាន ឥណទាន ជូនទៅដល់ខាងវិស័យទេសចរណ៍ ជាពិសេសសហគមន៍ នៅក្នុងអត្រាដែលការប្រាក់ល្អផង ដើម្បីជួយសម្រួលឱ្យគាត់ នៅក្នុងកិច្ចការងារនេះ រួមជាមួយនឹងការជួយរបស់ក្រសួងស្ថាប័នរបស់យើង ក្នុងការពង្រឹងសហគមន៍ បច្ចេកទេស ដើម្បីឱ្យមានភាពជោគជ័យ ទាំងអស់នេះហើយគឺការជួយគ្នាដើម្បីរស់ ជួយគ្នាដើម្បីរីក នេះហើយគឺដែលខ្ញុំថា វិស័យឯកជន មិនចាំបាច់ត្រូវតែទៅសម្លាប់សហគមន៍ទេ អាចធ្វើជាមួយគ្នា ជួយគ្នាបាន"៕