សម្តេចធិបតី៖ រាជរដ្ឋាភិបាល តែងផ្តល់សេរីភាព លើជំនឿសាសនាយ៉ាងទូលំទូលាយ ឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិក

Chuon Bona | ថ្ងៃទី 24 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៤ ០៣ ២០២៥)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាព ជំនឿសាសនាយ៉ាងទូលំទូលាយ​ ដល់ប្រជាជនទូទៅ ដែលឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្មសាសនិក នៃគ្រប់និកាយសាសនា ខណៈដែលប្រឆាំងនូវរាល់ទង្វើរើសអើង សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម ដែលអាចបង្កទៅជាវិបត្តិសាសនានៅកម្ពុជា ។

ក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវមោទនភាព​​ ចំពោះប្រជាពលរដ្ឋគ្រប់រូប ដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ ដែលការនេះ មិនតឹ្រមតែជាមោទនភាពសម្រាប់កម្ពុជានោះទេ ប៉ុន្តែក៏ជាមោទនភាព សម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ខណៈដែលប្រទេសជាច្រើន បានកោតសរសើរ ចំពោះសុខដុមនីយកម្មសាសនា នៅកម្ពុជា ។

ការទទួលបាន ការកោតសរសើរ ពីសំណាក់បណ្តាប្រទេសនៅលើពិភពលោក ជុំវិញសុខដុមនីយកម្មសាសនា នៅកម្ពុជានេះ អាចកើតឡើងទៅបាន ដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហប្រតិបត្តិការ សហការគ្នាល្អ ជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើ​ឱ្យមានប្រសិទ្ធភាពខ្ពស់​ លើការងារ និងបង្កភាពងាយស្រួល ជូនប្រជាពលរដ្ឋ គ្រប់សាសនិក ​នៅព្រះរាជាណាចក្រកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគត ។

សំឡេង "រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាព ជឿជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិក នៃគ្រប់និកាយសាសនា ប្រឆាំងនូវរាល់ទង្វើរើសអើង សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា" ។ 

យោងតាម ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការរៀបចំពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់សហគមន៍ បងប្អូនខ្មែរឥស្លាមរស់នៅប្រកបដោយសុខសុវត្ថិភាព និងមានការីកចម្រើនជាលំដាប់ និងទទួលបានសិទ្ធសេរីភាព គោរពជំនឿសាសនាយ៉ាងពេញលេញ ដែលបងប្អូនសាសនិកឥស្លាម តែងតែមានមោទនភាពថា “យើងខ្ញុំមានសំណាងណាស់ ដែលបានកើតលើទឹកដីខ្មែរដ៏ស្រស់បវរ ដែលមានពុទ្ធសាសនាជាសាសនារបស់រដ្ឋ មានថ្នាក់ដឹកនាំកំពូលជាពុទ្ធសាសនិក តែងបានយកចិត្តទុកដាក់ដល់សាសនិកឥស្លាម លើសពីបណ្តាប្រទេសមួយចំនួន”៕