សម្តេចធិបតី៖ ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ មិនបាច់ទាល់តែសាងសង់ផ្លូវបេតុងចូលដល់ទេ ត្រឹមតែផ្លូវដីស្មើស្អាតបានហើយ ដើម្បីរក្សាទ្រង់ទ្រាយធម្មជាតិ

Narith | ថ្ងៃទី 22 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២២ ០៣ ២០២៥)
តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍតំបន់ទេសចរណ៍បែបធម្មជាតិ នៅតាមសហគមន៍ ដែលមានសម្រស់ធម្មជាតិជាការទាក់ទាញភ្ញៀវទេសចរ មិនចាំបាច់ទាល់តែកសាងផ្លូវបេតុងចូលដល់កន្លែងនោះទេ ត្រឹមតែធ្វើផ្លូវដីឱ្យស្នើស្អាត ទៅបានហើយ ធ្វើបែបនេះទើបមិនលុបទ្រង់ទ្រាយសម្បត្តិទេសចរណ៍ធម្មជាតិ។
មានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កិច្ចការងារអភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុងការអនុវត្តជាក់ស្តែង តាមរយៈការលើកឡើងរបស់ ប្រធានធនាគារអភិវឌ្ឍអាស៊ី លើការចាប់អារម្មណ៍ លើសហគមន៍នេសាទនៅកែប គឺដូចជាអ្វីដែលរាជរដ្ឋាភិបាល បានគិតគូរ ទៅលើ​សហគមន៍ខ្នងផ្សារ ទឹកផុស ក៏ដូចជាគិតគូរនៅកន្លែងផ្សេងៗជាដើម គឺធ្វើយ៉ាងណា ឱ្យសហគមន៍ទាំងនោះរួមគ្នា តាមរយៈការផ្គុំគ្នាជាមាត្រដ្ឋាននៅនឹងកន្លែង ។
ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា ការជួយដល់សហគមន៍ទេសចរណ៍បែបធម្មជាតិនោះ ក៏មិនចាំបាច់ទៅធ្វើការអភិវឌ្ឍជាផ្លូវបេតុង ទៅដល់តំបន់ធម្មជាតិទាំងនោះទេ ត្រូវរក្សាទម្រង់ទេសចរណ៍បែបធម្មជាតិ ទើបជាការទាក់ទាញ។
 "ដូចនៅភ្នំគូលែន ដូចនៅកន្លែងណាផ្សេង ព្រោះអភិវឌ្ឍមិនបាច់ចាំ ទាល់តែមានន័យថា ធ្វើផ្លូវប៉េតុងទៅទេ ដូចនៅគូលែន បើសិនជាយើងហ៊ានទៅធ្វើបេតុងនៅលើនេះ គឺបាត់លក្ខណៈទាក់ទាញភ្លាម ផ្លូវលំបាក យើងឈូសឱ្យល្អ លក្ខណៈទុកផ្លូវដីចន្លោះមួយល្មម គាត់រក្សាធម្មជាតិដដែល" ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានកោតសរសើរដល់ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន កន្លងទៅ បានគិតគូរ លើការភ្ជាប់និងជួយជំរុញដល់សហគមន៍ ជាពិសេសសហគមន៍មានសក្តានុពលផងដែរ៕