ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ជួបពិភាក្សាការងារ ដើម្បីឈ្វេង យល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម វិធានការ និងចក្ខុវិស័យទៅមុខរបស់ក្រសួងទេសចរណ៍

Narith | ថ្ងៃទី 25 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត ២៥-០៣-២០២៥

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំក្រសួងទេស ចរណ៍ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម វិធានការ និងចក្ខុវិស័យទៅមុខរបស់ក្រសួងទេសចរណ៍ ដែលដឹកនាំដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។
    ក្នុងឱកាសនោះ ឯកឧត្តម ឈិត សុខុន បានពាំនាំការផ្តាំផ្ញើសួរសុខ ទុក្ខថ្នាក់ដឹកនាំក្រសួង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ថ្នាក់ដឹកនាំព្រឹទ្ធសភាពទាំងមូល ព្រមទាំងបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងសម្រេចបានជោគជ័យ ក្នុងតួនាទី ភារកិច្ចជូនជាតិមាតុភូមិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំចង្អុល បង្ហាញប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃកម្ពុជា ។
ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានមើលឃើញថា ភាពឆ្លាតវៃរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការដឹកនាំ គ្រប់គ្រង ការទំនាក់ទំនងដោយភាពទន់ភ្លន់ បត់បែនលើកិច្ចសហប្រតិ បត្តិការទាំងក្នុងនិងក្រៅប្រទេស ដើម្បីពង្រីកទីផ្សារភ្ញៀវទេសចរជាតិ និងអន្តជាតិ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយពីទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ ប៉ុន្មានឆ្នាំជាប់គ្នាកន្លងមក ។ 
ក្នុងនាមគណៈកម្មការទី៧ ឯកឧត្តម ឈិត សុខុន បានលើកទឹកចិត្តដល់ក្រសួងឱ្យបន្តខិតខំរួមគ្នាដោះ ស្រាយជាជំហានៗ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ដែលជាវិស័យអាទិភាព ជាមាសបៃតង ជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច តាមរយៈការបង្កើតអាជីវកម្ម ការងារ បង្កើនប្រាក់ចំណូល និងការកាត់ បន្ថយភាពក្រីក្រជូនប្រជាជន៕