វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣០ ៣ ២០២៥
ភ្នំពេញ ៖ លោក Hurse នាយកប្រតិបត្តិក្រុមហ៊ុន ផារ៉ាហ្គន អេឌ្យូខេសិន ខូ អិល ធី ឌី (Paragon Education Co.,LTD) ដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។
ក្នុងវេលាពោរពេញដោយ សមានទុក្ខនេះ លោក Hurse បានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុតក្នុងចិត្ត ជាអនេកប្បការ ចំពោះចំពោះការទទួលមរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោ និងបានចាត់ទកមរណភាព របស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងបងប្រុសដ៏ជាទីគោរពស្រឡាញ់បំផុតរបស់សម្តេចតេជោព្រមទាំងក្រុមគ្រួសារសាច់ញាតិ ដ៏គួរឱ្យសោកសង្រេង និង អាឡោះអាល័យ។គំរូវីរភាព និងស្នាដៃរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានដក់ជាប់ ក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ចូលរួមចំណែក កសាងជាតិ មាតុភូមិ ជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្តិភាព។
ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ លោក Hurse បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕