វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០២ កុម្ភៈ ២០២៥
អន្តរជាតិ៖ នាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការគ្រោះមហន្តរាយនៃក្រសួងកសិកម្ម និងបរិស្ថានបានបញ្ជូនបុគ្គលិកចំនួន ៣នាក់ដែលស្ម័គ្រចិត្តដើម្បីចូលរួមក្រុមឆ្លើយតប និងវាយតម្លៃនៅគ្រោះរបស់អាសន្នអាស៊ាន (ASEAN-ERAT) ដើម្បីជួយប្រទេសមីយ៉ាន់ម៉ា ក្នុងការជម្នះផលវិបាកនៃការរញ្ជួយនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ពួកគេនឹងសហការជាមួយសមភាគីមកពីប្រទេសអាស៊ានផ្សេងទៀត ដើម្បីជួយប្រទេសដែលរងគ្រោះមួយនេះ ដោយធ្វើការវាយតម្លៃការខូចខាតយ៉ាងឆាប់រហ័ស និងកំណត់តម្រូវការ បន្ទាន់ដើម្បីកៀរគរធនធានសម្រាប់ការស្ដារឡើងវិញ។ គួរបញ្ចាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃទី៣១ ខែមីនាបានដកស្រង់សម្តីលោកឧត្តមសេនីយ Min Aung Hlaing ប្រមុខរដ្ឋាភិបាលយោធាដែលបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២,០៦៥ នាក់ រួមជាមួយមនុស្សជាង ៣,៩០០នាក់បានរងរបួស និងជាង ២៧០នាក់បានបាត់ខ្លួន៕