កម្មវិធីផ្សារទឹកស្ទឹងសៀមរាប នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ផ្តោតសំខាន់លើការជិះទូកកម្សាន្តតាមដងស្ទឹងរួមជាមួយពិព័រណ៍ផលិតផលនានា

Narith | ថ្ងៃទី 10 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥
MC. កម្មវិធីផ្សារទឹកស្ទឹងសៀមរាប នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ បានរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាត មានទូកធម្មតា និងទូកហង្សជិត១៣០ទូកនៅបណ្តែតត្រៀបត្រាក្នុងស្ទឹងសៀមរាប បូករួមជាមួយពិព័រណ៍ផលិតនានាតាមដងស្ទឹង និងការម្ហូបអាហារតាមទូកកាន់តែមានភាពទាកទាញទេសចរឱ្យចង់មកទស្សនា ខណៈក្រុមការងារកំពុងមមាញឹករៀបចំទីតាំង ឱ្យរួចរាល់មុនថ្ងៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ។

លោក សេង វិចិត្រ ប្រធានកម្មវិធីផ្សារទឹកស្ទឹងសៀមរាបនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ បានឱ្យដឹងថា ផ្សារទឹកស្ទឹងសៀមរាប ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀត របស់ព្រឹត្ដិការណ៍អង្គរ ដែលក្រុមការងារ កំពុងមមាញឹករៀបចំឡើង ជិតសម្រេចបានលទ្ធផលមួយរយភាគរយហើយ ដែលមានទីតាំងស្ថិតនៅតាមដងស្ទឹងសៀមរាប ចាប់ពីស្ពានព្រះរាជដំណាក់ ដល់ស្អានវត្ដរាជបូព៌ ក្រុងសៀមរាប។ លោកថា កម្មវិធីផ្សារទឹកស្ទឹងសៀមរាប បានរៀបចំឡើងដើម្បីផ្ដល់ភាពសប្បាយរីករាយដល់ភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ប្រជាពលរដ្ឋ ទៅកំសាន្ដអបអរសាទរព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ នាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកបញ្ជាក់ទៀតថា កម្មវិធីផ្សារទឹក មានកម្មវិធីកម្សាន្តសំខាន់ៗចំនួន៤ រួមមាន ផ្សារលើទឹក ដោយមានលក់ដូរម្ហូបអាហារតាមទូក ជិះទូកលេងកម្សាន្ត ការប្រគុំតន្ដ្រីសម័យបុរាណ រួមជាមួយស្ដង់ពិព័រណ៌ពាណិជ្ជកម្ម នៅសងខាងតាមដងផ្លូវស្ទឹងសៀមរាប ដែលអាចឱ្យទេសចរទស្សនាទិដ្ឋភាពស្រស់ស្អាតគួរជាទីគយគន់។ ជាមួយគ្នា នេះសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំទូកប្រជាសហគមន៍ចុងឃ្នៀស មានជាង១២០ទូក និងទូកហង្សចំនួន៨ទូកមកពីទន្លេអុំដើម្បីផ្តល់សេវាកម្មជិះទូកកម្សាន្ត ដោយថវិកាប្រមូលបានពីពីការលក់សបុត្រទូកសម្រាប់ឱ្យក្រុមសហគមន៍ពួកគាត់យកទៅដោះស្រាយជីវភាពគ្រួសារ។ លោកបានអំពាវនាវដល់អ្នកទេសចរជាតិ អន្ដរជាតិមកចូលរួមកម្មវិធីផ្សារទឹកនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ឱ្យបានច្រើនកុះករ ដើម្បីផ្ដល់ចំណូលសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សម្រាប់ទូកយើងរៀបចំមកពីសហគមន៍ចុងឃ្នៀស ចំនួន១២០ទូក និងទូកហង្សចំនួន៨មកពីទន្លេអុំដែរ សម្រាប់ក្រុមការងារជិះទូកកម្សាន្តនេះ យើងរៀបចំឱ្យក្រុមការងារលក់ជាសំបុត្រ ចំណូលទាំងអស់ដែលយើងបានមកពីការលក់សំបុត្រយើងនិងប្រគល់ជូនសហគមន៍ចុងឃ្នៀសទាំងអស់ ដើម្បីពួកគាត់ដោះស្រាយជីវភាព។ សម្រាប់ផ្សារទឹក យើងមានគោលបំណងចង់ឱ្យមានភាពទាក់ទាញ ហើយនិងប្លែកសម្រាប់ពលរដ្ឋនិងភ្ញៀវជាតិនិងអន្តរជាតិ ដែលមកដល់បានឃើញផ្សារនៅលើទូក។ ខ្ញុំសូមអំពាវនាវបងប្អូនទាំងអស់គ្នាគ្រប់ទិសទីអញ្ជើញមកចូលរួមកម្មវិធីអង្គរសង្រ្កាន្តឱ្យបានច្រើនកុះករ ព្រោះយើងបានរៀបចំកម្មវិធីប្លែកៗជាច្រើន សម្រាប់ទទួលបងប្អូនទាំងអស់គ្នាដែលបានមកចូលរួម។
សូមជម្រាបថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ២០២៥ ប្រារព្ធឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ដោយបាននាំមកនូវកម្មវិធីចំនួន ៣៨កម្មវិធី នៅលើទីតាំងចំនួន៦ទីតាំង រួមមានខាងមុខប្រាសាទអង្គរ សួនច្បារក្បែព្រះរាជដំណាក់ តាមដងស្ទឹងសៀមរាប នៅតំបន់ផ្សារចាស់ តំបន់ឃីងរ៉ូដ និងផ្លូវ៦០ម៉ែត្រអង្គរឃ្យុងយូជាដើម៕