ឯកឧត្តម ខ្វៃ អាទិត្យា៖ យើងត្រូវប្រើព័ត៌មានពិត បន្សាបព័ត៌មានក្លែងក្លាយ 

Narith | ថ្ងៃទី 03 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៣ ០៤ ២០២៥

«យើងត្រូវប្រើព័ត៌មានពិត បន្សាបព័ត៌មានក្លែងក្លាយ» នេះជាប្រសាសន៍ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security» លើវិស័យបរិស្ថាន និងមានការចូលរួមពីឯកកឧត្តម ឡេង ជីវិន អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន វាគ្មិនកិត្តិយសលោក អ៊ូ ផាន់ណារិទ្ធ និងលោក ជា លីនណា មកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីរាជការដែលជាជំនួយការថ្នាក់ដឹកនាំក្រសួង មន្ទីរបរិស្ថានទាំង២៥រាជធានី ខេត្តជាច្រើនរូបទៀត នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។

ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម ខ្វៃ អាទិត្យា បានគូសបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការយកចិត្តទុកដាក់ខ្លាំងលើបច្ចេកវិទ្យា និងបានចាត់ទុកបច្ចេកវិទ្យា ជាកាតាលីករដ៏មានសារៈសំខាន់ថ្មីមួយ ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានក្រសួងបរិស្ថាន បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថល ដោយបញ្ហាព័ត៌មានក្លែងក្លាយ គឺជាប្រធានបទចាំបាច់ដែលត្រូវលើកយកមកពិភាក្សា និងស្វែងរកវិធីទប់ស្កាត់ ប្រយុទ្ធប្រឆាំងជាប្រចាំ ព្រោះព័ត៌មានក្លែងក្លាយបានបង្កចលាចលសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ 

ឯកឧត្តមបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានឱ្យច្បាស់លាស់ មុននឹងជឿលើព័ត៌មានអ្វីមួយ។ ជាមួយគ្នានេះ ទាក់ទងទៅនឹងព័ត៌មានគុណភាពខ្យល់ ឯកឧត្តមសូមឱ្យសាធារណជនផ្ទៀងផ្ទាត់ ជឿជាក់លើ App ត្រួតពិនិត្យគុណភាពខ្យល់របស់ក្រសួងបរិស្ថាន។ ក្រសួងបរិស្ថាន បានផ្សព្វផ្សាយផ្តល់ព័ត៌មានពិតជាប្រចាំ ដែលផ្ទុយពីការលើកឡើងពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលមាននិន្នាការបន្លំបំភ្លៃព័ត៌មានទាក់ទងនឹងគុណភាពខ្យល់ ហើយមានព័ត៌មានខ្លះក៏លើកឡើងអំពីការបំពុលខ្យល់នៅក្នុងប្រទេសជិតខាងថាបណ្តាលមកពីប្រទេសកម្ពុជា។ ត្រង់ចំណុចនេះ ឯកឧត្តម ខ្វៃ អាទិត្យា បានអះអាងជាថ្មីម្តងទៀត ប្រទេសកម្ពុជា ជាប្រទេសដែលមានការគ្រប់គ្រងគុណភាពខ្យល់បានល្អប្រសើរ ដោយបានដាក់ចេញនូវផែនការ «ផ្ទៃមេឃពណ៌ខៀវ» ដោយមានឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស ដូច្នេះព័ត៌មានស្តីពីគុណភាពខ្យល់ ត្រូវបានផ្សព្វផ្សាយជារៀងរាល់ម៉ោង នៅលើប្រព័ន្ធផ្សព្វផ្សាយក្រសួង ហើយនឹងបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន។ ដូចគ្នានេះដែរ សូមឱ្យសាធារណជនផ្ទៀងផ្ទាត់ តាមដានគុណភាពខ្យល់នៅកម្ពុជា តាមរយៈចូលទៅកាន់វេបសាយរបស់ក្រសួងបរិស្ថាន ៖www.airquality.moe.gov.kh  និងប្រព័ន្ធ APP ឈ្មោះ CGS SPA ដែលធ្វើបច្ចុប្បន្នភាពប្រចាំ។

គួររម្លឹកឱ្យដឹងថា សិក្ខាសាលាដែលរៀបចំដោយនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីរាជការតាមបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន និងមន្រ្តីទទួលបន្ទុកបណ្តាញផ្សព្វផ្សាយព័ត៌មានបរិស្ថានបណ្តាមន្ទីរបរិស្ថាន រាជធានី ខេត្តទាំង២៥ ដើម្បីជៀសផុតពីការហេគ (Hack) ពីជនខិលខូច, បានជ្រួតជ្រាបពីបច្ចុប្បន្នភាពនៃដំណើរការរដ្ឋបាលអេឡិកត្រូនិករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមចែករំលែកនូវបទពិសោធការងារទាក់ទងនឹងការផ្តល់ព័ត៌មាន ការថែ
រក្សាសុវត្ថិភាពបណ្តាញផ្សព្វផ្សាយសង្គម ប្រព័ន្ធអ៊ីនធើណេត និងប្រព័ន្ធការពាររបស់ស្ថាប័នជូនអង្គភាពចំណុះក្រសួងបរិស្ថាន ដើម្បីធានាបាននូវសុវត្ថិភាពឯកសារព័ត៌មានពិតពីវិស័យបរិស្ថាន៕