កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ភ្លេងបុរាណ

Narith | ថ្ងៃទី 08 ខែ មេសា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា  អេង នារីរតន៍
ភ្នំពេញ ៖ ដោយមានកិច្ចសហការជាមួយសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន សមាគមយុវជនឌីជីថលកម្ពុជា-ចិន ស្ទូឌីយោវប្បធម៌ចិន Jun Guzheng និងសាលាមធ្យមវិចិត្រសិល្បៈ ការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍបានរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ភ្លេងបុរាណកម្ពុជា-ចិន ដោយផ្សារភ្ជាប់អត្ថន័យ “ចិត្តនិងចិត្តភ្ជាប់គ្នាតាមផ្លូវសូត្រ»   ។
អ្នកយកព័ត៌មានយើធ្វើសេចក្តីរាយការណ៍ 
ព្រឹត្តិការណ៍នេះ បានបង្ហាញពីភាពទាក់ទាញដ៏ជ្រាលជ្រៅ នៃវប្បធម៌តន្ត្រីប្រពៃណី របស់ប្រទេសទាំងពីរ ទៅកាន់ពិភពលោកតាមរយៈប្រព័ន្ធសារព័ត៌មាន និងវេទិកាផ្សព្វផ្សាយសង្គម របស់ប្រទេសទាំងពីរ ដើម្បីបន្ថែមភាពរឹងមាំ ដល់ការលើកកម្ពស់នៃការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងចិន។ 
ការប្រគុំតន្ត្រីក្រោមប្រធានបទ «ភ្លេងខ្មែរបុរាណ សំឡេងថ្មី វិថីសូត្រ» បាននាំមកនូវមរតកសិល្បៈតន្ត្រីប្រពៃណីមកពីប្រទេសទាំងពីរ។ សិស្សតូរ្យតន្ត្រីនៃសាលាមធ្យមវិចិត្រសិល្បៈកម្ពុជាបានប្រគំតន្ត្រី បុរាណដូចជាបទ «ខ្មែរតែងខ្លួន» «ដំណើរចិន» «ព្រះទីនាំង» និង «ហោមរោង» ជាមួយនឹងឧបករណ៍ដូចជាពិណ រនាថ ស្គរ និង ខ្លុយខ្មែរជាដើម ដោយបានប្រគុំរលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏យូរលង់នៃអរិយធម៌ខ្មែរ។ ដោយឡែក និស្សិតចិនបានប្រើប្រាស់ឧបករណ៍បុរាណចិនដូចជា ពិណ រនាថ និង ខ្លុយជាដើម ដើម្បីបង្ហាញពីភាពរស់រវើកនៃតន្ត្រីចិនជាមួយនឹងបំណែកល្បីៗដូចជា «ឆ្នេរសៀងហៃ» «ចម្រៀងនៅពេលល្ងាចពីនាវានេសាទ» និង «បម្រែបម្រួលទាំងបីរបស់ផ្កាម៉ីហ័រ»ជាដើម។
ព្រឹត្តិការណ៍នេះ បានឈានដល់ភាពកាន់តែជក់ចិត្តក្នុងពេល ដែលតន្ត្រីករនៃប្រទេសទាំងពីរ បានប្រគំរួមគ្នាដោយប្រើប្រាស់ឧបករណ៍តន្រ្តីបុរាណខ្មែរនិងចិន ក្រោមទំនុកបទភ្លេងដែលមានចំណងជើងថា «តន្ត្រីពីវិមានពពក» ហើយបទភ្លេងនេះទទួលបាន ការទះដៃយ៉ាងយូរប្រកបដោយ ភាពរំភើបក្រៃលែង ពីទស្សនិកជនទាំងអស់។
លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការផ្លាស់ប្តូរវប្បធម៌ដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងជាសាក្សីដ៏សំខាន់មួយទៀតនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងទាំងពីរ កម្ពុជានិងចិន៕

កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ភ្លេងបុរាណ
កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ភ្លេងបុរាណ
កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ភ្លេងបុរាណ
កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ភ្លេងបុរាណ