អភិបាលខេត្តស្ទឹងត្រែងណែនាំឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតដើម្បីថែរក្សាសុខភាព

Narith | ថ្ងៃទី 03 ខែ មេសា ឆ្នាំ 2025

        វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី០៣ មេសាឆ្នាំ២០២៥

ខេត្តស្ទឹងត្រែង- អភិបាលខេត្តស្ទឹងត្រែងបានស្នើឱ្យប្រជាពលរដ្ឋនាំគ្នាប្រើប្រាស់ទឹកស្អាតឱ្យបានគ្រប់ក្នុងក្រុមគ្រួសារនិងនាំគ្នាធ្វើអនាម័យរស់នៅឱ្យមានសុខភាពល្អ  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះហើយលើកកម្ពស់ការប្រុងប្រយ័ត្នចំពោះភ្លើងផ្សែងផងដែរ។
  
    ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្គត់ផ្គង់ទឹកទុយោនៅ ឃុំស្រែគរ ស្រុកសេសានខេត្តស្ទឹងត្រែង ដែលសាងសង់ដោយអង្គការភ្លែនអន្តរជាតិកម្ពុជា សហការជាមួយរដ្ឋបាល ឃុំស្រែគរនិងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត  ឯកឧត្តម សរ សុពុត្រា អភិបាល ខេត្តមានប្រសាសន៍ថា៖អង្គការភ្លែនជាដៃគូនិងមានឆន្ទៈស្មោះត្រង់និងបានជួយដល់ប្រជាជនឱ្យ មានជីវភាពធូរធារ ផុតពីជំងឺឈឺថ្កាត់ទាំងឡាយហើយការរស់នៅមានភាពសុខដុមរមនា ល្អបរិបូណ៌។
      ឯកឧត្តមមានប្រសាសន៍ទៀតថា៖បងប្អូនពុកម៉ែត្រូវប្រុងប្រយ័ត្នគ្រប់យ៉ាង ហើយអាជ្ញាធរពាក់ព័ន្ធជួយបានខាងហេដ្ឋារចនាសម្ព័ន្ធឱ្យមានសុខភាពល្អ   តែរឿងការថែទាំសុខភាពនេះ គឺផ្ដើមចេញពីបងប្អូនទាំងអស់គ្នា ត្រូវហូបស្អាត  ផឹកស្អាត រស់នៅស្អាត តាមការណែនាំរបស់មន្ត្រីសុខាភិបាល       
   (សំឡេង) ឥឡូវយើងមានទឹកស្អាតប្រើយើងត្រូវណែនាំកូនចៅរបស់យើង  ឱ្យចេះសម្អាតអនាម័យជាពិសេសបរិស្ថាននៅជុំវិញផ្ទះ  ត្រូវតែសម្អាតកុំឱ្យមាន សត្រូវឱកាសនិយម គឺពួកមេរោគ ជាក្រុមដង្កូវដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព កូនតូចៗរបស់យើងដែលកូនតូចៗរបស់យើងនេះនឹងក្លាយទៅជាត្រកូលគ្រួសារ។
    លោកយី គឹមថាន នាយករងអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជាបានបញ្ជាក់ថា៖ គម្រោងផ្តល់ទឹកស្អាតនេះ គិតមកដល់ដើមឆ្នាំ ២០២៥ ខេត្តស្ទឹងត្រែង អង្គការភ្លែនសាងសង់បានស្ថានីយទឹកស្អាត បានចំនួន ១១ កន្លែងហើយ សម្រាប់ផ្តល់ទឹកស្អាតឱ្យប្រជាពលរដ្ឋប្រើប្រាស់។   
     លោកបន្តថា៖អង្គការភ្លែន នឹងបន្តជួយផ្នែកទឹកស្អាត នេះបន្ថែមទៀត  ព្រោះថាទឹកស្អាតដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទៅដល់សុខភាពរបស់កុមារ ធ្វើឱ្យការរស់នៅចៀសផុតពីភាពក្រិសក្រិន ដែលបណ្តាលមកពីកង្វះអនាម័យ  និងប្រើប្រាស់ទឹកមិនស្អាត។
(សំឡេង)អញ្ចឹងធ្វើឱ្យគាត់មានជំងឺរាករូសហើយធ្វើឱ្យប៉ះពាល់ទៅដល់ ការស្រូបយកអាហារឬក៏ កើតឱ្យមានដង្កូវព្រូននៅក្នុងពោះវៀន របស់គាត់ក៏ធ្វើឱ្យ ការស្រូបអាហារ របស់គាត់មិនបានគ្រប់គ្រាន់    អញ្ចឹងធ្វើឱ្យកុមារ មានការ ក្រិសក្រិនស្គមស្គាំង។
       លោកសុវណ្ណពិសេដ្ឋ តំណាងឱ្យប្រជាពលរដ្ឋនៅឃុំស្រែគរសាទរការទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់  ព្រោះនេះជាការជួយផ្គត់ផ្គង់ក្នុងការថែទាំសុខភាព  ដែលបងប្អូនយើងគិតថាខ្វះអ្វីខ្វះបាន   តែសុខភាពមិនអាចខ្វះបានឡើយ។
លោកសូមឱ្យប្រធានសហគមន៍ទឹកស្អាតនេះពង្រីកបណ្តាញតទឹកជូនទៅបងប្អូនប្រជាពលរដ្ឋឱ្យបានប្រើប្រាស់គ្រប់ៗគ្នានៅក្នុងមូលដ្ឋាន   ដើម្បីកាត់បន្ថយពីការប្រើប្រាស់ទឹកអូរ ស្ទឹង បឹង បួរ ដែលបង្កផលប៉ះពាល់ផ្នែកសុខភាពរស់នៅ។
       សូមបញ្ជាក់ថា៖ប្រព័ន្ធផ្គត់ផ្គង់ទឹកទុយោនៅ ឃុំស្រែគរនេះជាស្ថានីយទី១១ដែលអង្គការភ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែង បានជួយសាងសង់ឡើងនៅតាមតំបន់គោលដៅសម្រាប់ឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់តបតាបផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឆ្នាំ២០២៥ឱ្យមានទឹកស្អាតប្រើប្រាស់គ្រប់ៗខ្នងផ្ទះ ៕