លោក ដូណាល់ ត្រាំ គិតថាលោក ហ្សេលេនស្គី បានត្រៀមខ្លួនជាស្រេចដើម្បីបោះបង់ចោលតំបន់គ្រីមៀ

Narith | ថ្ងៃទី 28 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៨ មេសា ២៥

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកគិតថាលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មេដឹកនាំអ៊ុយក្រែន បានត្រៀមខ្លួនជាស្រេចដើម្បីបោះបង់ចោល តំបន់គ្រីមៀ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះ ប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មានថា តើលោកគិតថាលោក ហ្សេលេនស្គី ត្រៀមខ្លួនដើម្បីបោះបង់ចោលតំបន់គ្រីមៀ ដែរឬទេ? លោកប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា "ពិតណាស់ ខ្ញុំគិតដូច្នោះ"។ រុស្ស៉ីបានយកតំបន់គ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ តែសហគមន៍អន្តរជាតិនៅតែទទួលស្គាល់ថាឧបទ្វីបមួយនេះជាផ្នែកមួយនៃទឹកដី អ៊ុយក្រែន។ ម្យ៉ាងវិញទៀត ការលើកឡើងរបស់លោក ត្រាំ គឺផ្ទុយទាំងស្រុងទៅនឹងសេចក្ដីថ្លែងការណ៍កន្លងមករបស់លោក ហ្សេលេនស្គី ពាក់ព័ន្ធនឹងតំបន់គ្រីមៀ។ នៅចំពោះមុខអ្នកសារព័ត៌មាន លោក ត្រាំ ក៏បាននិយាយដែរថា លោកមានការសោកស្ដាយណាស់ដែលរុស្ស៉ីនៅតែបន្តវាយប្រហារលើអ៊ុយក្រែន ហើយថាជំនួបទល់មុខរបស់លោកជាមួយលោក ហ្សេលេនស្គី នៅឯបុរីវ៉ាទីកង់ កាលពី ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ប្រព្រឹត្តទៅដោយរលូន។ តែព្រមពេលជាមួយគ្នានេះប្រមុខការទូតអាមេរិក លោក Marco Rubio បានគូសបញ្ជាក់ឡើងវិញថារដ្ឋបាលលោក ត្រាំ អាចនឹង បោះបង់ចោកិច្ចប្រឹងប្រែង សម្របសម្រួលសន្តិភាព ប្រសិនបើកិច្ចចរចាសព្វថ្ងៃមិនមានភាពរីកចម្រើនទេនោះ៕