ស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖ ជំរុញការដាំដុះដំណាំរួមផ្សំដើម្បីលើកកម្ពស់ជីវភាពប្រជាសហគន៍

009 | ថ្ងៃទី 21 ខែ មេសា ឆ្នាំ 2025

សូមគោរពជម្រាបជូនថា នៅថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz  នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «ជំរុញការដាំដុះដំណាំរួមផ្សំដើម្បីលើកកម្ពស់ជីវភាពប្រជាសហគន៍»។ តើអ្វីទៅជា«ដំណាំរួមផ្សំ»? បច្ចុប្បន្ននេះប្រជាពលរដ្ឋយល់ដឹង និងមានទម្លាប់ដាំដុះបន្លែបង្ការទាំងនេះបានល្អប្រសើរកំរិតណា? កាលបើប្រជាជនដាំដុះដំណាំរួមផ្សំច្រើននឹងផ្ដល់ផលប្រយោជន៍យ៉ាងណាចំពោះសុខភាព និងសេដ្ឋកិច្ច-សង្គម? លោក ចៅ សុផល អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់អស់លោកអ្នកជុំវិញប្រធានបទនេះ។

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖

០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨ ។

ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី!

ស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖ ជំរុញការដាំដុះដំណាំរួមផ្សំដើម្បីលើកកម្ពស់ជីវភាពប្រជាសហគន៍