វិទ្យុជាតិកម្ពុជា: ធីណា ឌីណេ
នារាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើនបានបណ្តែតគោមបួងសួង ស្ថិតនៅទីតាំងខាងមុខកស្សិណអង្គរ។
ពិធីបណ្តែតគោមបួងសួង គឺជាពិធីមួយដែលមានតាំងពីបុរាណកាលមក ដើម្បីរំឮកគុណ និងសុំខមាទោសពីព្រះម៉ែគង្គារ ដើម្បីឱ្យឧបទ្រពចង្រៃហូរតាមខ្សែរទឹក។ដូច្នេះនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តរៀបចំពិធីនេះឡើង ដើម្បីជាការរំលឹក ក៏ដូចជាថែរក្សាប្រពៃណីទំនៀមទម្លាប់ដែលមានតាំងពីយូរលង់ណាស់មកហើយ ព្រមទាំងដើម្បីឱ្យប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទីបានចូលរួមបណ្តែតគោម ដើម្បីបួងសួងសុំសេចក្តីសុខក្នុងឆ្នាំថ្មីផងដែរ។
ក្នុងនោះសង្កេតឃេីញថា ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ បានសរសេរពាក្យក្នុងចិត្ត បួងសួងសុំសេចក្តីសុខ និងសម្រេចបំណងប្រាថ្នា នៅក្នុងគោមរបស់ខ្លួនមុននឹងបណ្តែត៕