វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៤.០៤.២០២៥
ភូមិត្នោតមានការរៀបចំលក់ម្ហូបអាហារ បង្អែមនិងសម្ភារៈប្រើប្រាស់គ្រប់ប្រភេទ ដែលផលិតពីត្នោត ដើម្បីបង្ហាញពីអត្ថប្រយោជន៍នៃដើមត្នោត ដែលអាចយកទៅកែច្នែបានទាំងស្លឹក ដើម ផ្កានិងផ្លែ ។
ទីតាំង «ភូមិត្នោត» គឺស្ថិតនៅឯត្រពាំងសេស ខាងកើតនៃច្រកចូលខាងលិចប្រាសាទអង្គរវត្ត ។ នៅភូមិត្នោតនេះ មានការរៀបចំលក់ម្ហូបអាហារ បង្អែម ភេសជ្ជៈ សម្ភារៈប្រើប្រាស់គ្រប់ប្រភេទ ដែលផលិតពីត្នោត ព្រមទាំងផ្ទះខ្មែរសង់ពីត្នោត ទូកត្នោត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។
ក្រៅពីភូមិត្នោត នៅជុំវិញត្រពាំងសេសនេះ ក៏មានការរៀបចំនូវទីតាំងកម្សាន្តនានាទៀតផងដែរដូចជា ភូមិរចនា, កន្លែងលែងទឹក «តស់ៗលេងទឹក», ឆាកតន្ត្រី ជាដើម ៕