សិក្ខាមសរុប៦២រូបនៅខេត្តកែបទទួលបានការបណ្តុះបណ្តាលស្តីពី សេវាសុខភាព អនាម័យទូទៅ

009 | ថ្ងៃទី 22 ខែ មេសា ឆ្នាំ 2025

មន្ទីរកិច្ចការនារីខេត្តកែប នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “សេវាសុខភាព អនាម័យទូទៅ” ជូនដល់មន្ត្រីបង្គោលយេឌ័រតាមមន្ទីរអង្គភាពក្នុងខេត្តកែប ក្រោមអធិបតីភាព​ លោកស្រី​ អ៊ូ​ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រី នាក់ ច័ន្ទលី ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត  រួមជាមួយសិក្ខាមសរុប៦២រូប។

​ លោកស្រី អ៊ូ សុគន្ធី បានលើកឡើងថា៖ ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីបញ្ហាសុខភាព អនាម័យទូទៅ មន្ទីរកិច្ចការនារីខេត្ត បានរៀបចំបើកវគ្គបណ្តុះបណ្តាលនេះជូនដល់មន្ត្រីបង្គោលតាមបណ្តាមន្ទីរអង្គភាពនានា ក្នុងគោលបំណងជំរុញ និងជួយបញ្ជ្រាប់ការយល់ដឹងវិធានការ ការពារសុខភាព អនាម័យទូទៅ នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកស្រី លើកឡើងទៀតថា ការថែរក្សាសុខភាព និងអនាម័យទូទៅពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះថាបច្ចុប្បន្ន មានការវិវដ្តនៃជំងឺផ្សេងៗជាច្រើន ដែលបណ្តាលមកពីកត្តាខ្វះអនាម័យលើការរស់នៅ និងការហូបចុកជាដើម។

លោកស្រី​ បញ្ជាក់​បន្ថែមថា​ ដើម្បីរួមចំណែកក្នុងការថែរក្សាសុខភាព អនាម័យប្រចាំថ្ងៃ  យើងទាំងអស់គ្នាក៏ដូចជាមន្ត្រីពាក់ព័ន្ធត្រូវសហការគ្នា ធ្វើយ៉ាងណា បង្កើនការផ្សព្វផ្សាយចំណេះដឹងពីការថែទាំសុខភាព អនាម័យ និងការកាត់បន្ថយជំងឺឆ្លងផ្សេងៗដល់ប្រជាពលរដ្ឋ ពិសេសសម្រាប់ស្ត្រី បុរស វ័យក្មេង និងវ័យជំទង់នៅតាមសហគមន៍៕

អត្ថបទ​៖​ កញ្ញា​ ម៉េង​ ចាន់ណា​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប