រដ្ឋបាលខេត្តសៀមរាប មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនទឹកពិសាវីតាល់ រួមគ្នាបើកយុទ្ធនាការផ្តល់ឈាម ក្រោមប្រធានបទ «បរិច្ចាគឈាមសង្រ្គោះជីវិត»

Narith | ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង យូ

MC. រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នាបរិវេណផ្សារទំនើបហេរីថេកវ៉ក ក្រុងសៀមរាប បានបើកយុទ្ធនាការផ្តល់ឈាមក្រោមប្រធានបទ «បរិច្ចាគឈាមសង្រ្គោះជីវិត» ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការជំនួយឈាមដោយចាំបាច់ និងជាចំណែកនៃអំពើមនុស្សធម៌យ៉ាងប្រពៃថ្លៃថ្លា។
  
  លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់) មានប្រសាសន៍ក្នុងឱកាសនោះថា ក្រុមហ៊ុនទឹកពិសាវីតាល់ ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានផ្តួចផ្តើមសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងផ្សារទំនើបហេរីថេកវ៉ក បើកយុទ្ធ នាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ«បរិច្ចាគឈាមសង្រ្គោះជីវិត» ដែលបានរៀបចំ ឡើងនៅលើទឹកដីអង្គរដ៏អច្ឆរិយៈនៃកម្ពុជា ក្នុងបុព្វហេតុកិច្ចការមនុស្ស ធម៌ តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងគោលដៅបង្កើនស្តុកឈាមរបស់ជាតិ សម្រាប់ជួយសង្រ្គោះជីវិតអ្នកជំងឺដែលត្រូវការឈាម។ លោកជំទាវបន្តថា សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងពីឧត្តមភាពនៃបុព្វហេតុការចូលរួមក្នុងកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ដែលប្រព្រឹត្តទៅដោយភាពជោគជ័យនិងស្និទ្ធស្នាល។លោកជំទាវមានប្រសាសន៍ទៀតថា រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនទឹកពិសាវីតាល់ ទទួលបានជោគជ័យទៅលើសកម្មភាពមនុស្សធម៌ និងកិច្ចការងារសង្គមជាច្រើន ដោយក្នុងនោះរួមទាំងកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម តាំងពីអំឡុងឆ្នាំ២០១១មក រួមទាំងបន្ថែមនូវសកម្មភាពជាច្រើនទៀត។
សំឡេង៖ ក្រោមការគាំទ្រនិងការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥កន្លងទៅ វីតាល់និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានចុះអនុស្សរណៈយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការបន្ថែម លើកិច្ចសហប្រតិបត្តិការកន្លងមក ដើម្បីចូលរួមចំណែកជាវិជ្ជមាន ដល់ការជំរុញចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនគិតកម្រៃ និងមានសុវត្ថិភាពដល់សាធារណជន និងសង្គមជាតិទាំងមូល។ ការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងការពង្រីកវិសាលភាពយុទ្ធនាការបរិច្ចាគឈាមនៅតាមខេត្តនានា។ ជាក់ស្តែងថ្ងៃនេះ ជាថ្ងៃចាប់ផ្តើមដំបូងនៃយុទ្ធនាការបរិច្ចាគឈាមនៅតាមបណ្តាខេត្ត គឺនៅលើទឹកដីអង្គរនៃខេត្តសៀមរាប។
   លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មាន ប្រសាសន៍ថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិ បាល សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរង គ្រោះដោយក្តីសប្បុរស។ លោកវេជ្ជបណ្ឌិតបន្តថា យុទ្ធនាការថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ៖ ទី១៖ បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញការលើកកម្ពស់ឱ្យយុវជន និងប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយ សេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យ មាន ការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម នៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ។ ទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃ ក្នុងសង្គម ។
សំឡេង៖  មជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមសំដែងអំណរគុណ ជាអនេកប្បការចំពោះការគាំទ្រទាំងឡាយ ដើម្បីបុព្វហេតុមនុស្សធម៌ និងសូមអំពាវនាវឱ្យមានការគាំទ្របន្តទៀត តាមគ្រប់រូបភាពក្នុងយុទ្ធនាការផ្សេងៗក្នុង ពេលខាងមុខ។ សូមចងចាំថា កិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមាន ប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។ ការបរិច្ចាគឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍៣សំខាន់។
សូមជម្រាបថា ដើមឆ្នាំ២០២៥ មានអ្នកស្ម័គ្រចិត្តចំនួន១,៣០៦នាក់ហើយ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ហើយនេះជាកម្មវិធីលើកទី៣ សម្រាប់ក្នុងឆ្នាំ២០២៥នេះ ដែលក្រុមហ៊ុនទឹកពិសាវីតាល់ បានរៀបចំយុទ្ធនាការបរិច្ចាគដោយស្ម័គ្រចិត្ត ក្នុងនោះកម្មវិធីលើកទី១ ថ្ងៃទី១៤ ខែកុម្ភៈ ក្រោមប្រធានបទ«ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» រៀបចំឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម លើកទី២ ថ្ងៃទី២១ ខែមីនា រៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងលើកទី៣ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប៕