កសិករដាំដំឡូងមីនៅឃុំក្បាលរមាសអនុវត្តការងារចាស់ ដើម្បីបង្កើនប្រាក់ចំណូលថ្មី

Narith | ថ្ងៃទី 28 ខែ មេសា ឆ្នាំ 2025

    វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី២៧ ០៤ ២០២៥
ខេត្តស្ទឹងត្រែង.កសិករដាំដំឡូងមីនៅខេត្តស្ទឹងត្រែងបាននាំគ្នាអនុវត្តការងារចាស់មានបច្ចេកទេសដាំដុះ ត្រឹមត្រូវ ដើម្បីបង្កើនប្រាក់ចំណូលថ្មី និងមានអំណាច ចចារជាមួយឈ្មួញកណ្តាល ទៅលើកតម្លៃទីផ្សារកសិផល នៅពេលនាំចេញទៅលក់ឱ្យបានតម្លៃខ្ពស់។

     លោកស្រី រឿ មើចកសិកររស់នៅភូមិស្រែស្រណុក ឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ កសិករបានខិតខំធ្វើស្រែចម្ការពិសេសដំាដំណាំដំឡូងមីដែលជាមុខរបរប្រចាំថ្ងៃរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារ។ 
    លោកស្រីបន្តថា៖ ដំឡូងមីដែលបានដាំគឺអនុវត្តទៅតាមគោលការណ៍បច្ចេកទេស ដើម្បីធ្វើយ៉ាងណាឱ្យដំណាំនេះទទួលបានផលច្រើន និងលក់បានថ្លៃ។        
លោកប៉ែនសុបុល មេឃុំក្បាលរមាស បានគាំទ្រនូវភាពឧស្សាហ៍ព្យាយាមនិងការច្នៃប្រឌិតរបស់ក្រុមកសិករដើម្បីទទួលបានប្រាក់ចំណូលបន្ថែមកើនឡើងសម្រាប់ដោះស្រាយជីវភាពទៅតាមតម្រូវការ ។លោកបន្តថា៖សំខាន់ជាងនេះទៀត ដល់ពេលរដូវបង្កបង្កើនផលនៅឆ្នាំថ្មីចូលមកដល់ សូមបងប្អូនប្រជាកសិករអនុវត្តបច្ចេកទេសដាំដុះតាមការណែនាំរបស់មន្ត្រីជំនាញកសិកម្ម និងជ្រើសរើសយកពូជល្អៗសម្រាប់ដាំដុះដើម្បីឱ្យការប្រមូលផលទទួលបានទិន្នផលច្រើន។
ខ្ញុំឃើញដំណាំដំឡូងគាត់កំពុងតែអាស្រ័យផលកំពុងតែកាប់ហាលនេះ កសិករឲ្យរកពូជណាដែលបានមើមច្រើន កុំចង់បានដើមច្រើនពេក ពីព្រោះថាដីយើងនេះអត់ដែលសូវប្រើជី ។
 លោកសេកឡោមកសិករនៅភូមិច្រប់ឃុំក្បាលរមាសបានបញ្ចាក់ថា៖នៅរដូវដាំដុះនេះ មន្ត្រីជំនាញកសិកម្មឃុំទើបមកថ្មី បានមកពិគ្រោះយោបល់ជាមួយកសិករយើងក្នុងគោលបំណងជំរុញការដាំដុះដំណាំឧស្សាហ៍កម្មឱ្យមានភាពរីកចម្រើន។
     សូមបញ្ជាក់ថា៖នៅខេត្តស្ទឹងត្រែងដំណាំដំឡូងមីស្រស់លក់បានតម្លៃមួយគីឡូក្រាមតែ១៨០ទៅ២០០រៀលតែប៉ុណ្ណោះ ចំណែកដំឡូងហាលស្ងួតមានតម្លៃមួយគីឡូក្រាមចាប់ពី៤៩០រៀលទៅ៥១០រៀល ហើយនៅឆ្នាំ២០២៤កន្លងមកកសិករដាំដំឡូងមីនៅខេត្តស្ទឹងត្រែង ដាំបានជាង៤ម៉ឺនហិកតា ហើយឆ្នាំ២០២៥នេះអាចមានបរិមាណថយចុះវិញ  ដោយសារតែតម្លៃទីផ្សារទាប ៕
គឹមហឿន ស្ទឹងត្រែង ថ្ងៃទី២៧ មេសា ឆ្នាំ២០២៥